Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 33:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​ទេ សូម​កុំ​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ម៉ូសា​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ទ្រង់​មិន​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




និក្ខមនំ 33:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​និយាយ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ប្របាទ​ផង» លោក​តប​ថា៖ «យើង​នឹង​ទៅ​ដែរ»។


មាន​មនុស្ស​ជា​ច្រើន​ពោល​ថា៖ «តើ​អ្នក​ណាបង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្ដី​ល្អ? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​យើង​ខ្ញុំ​ផង!»


ឱ​ព្រះ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ឱ​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ភ្លឺ​មក នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ចូរ​ឡើង​ទៅ​ឯ​ស្រុក​មួយ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​យើង​មិន​ឡើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង»។


លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ‌អង្គ​មែន សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្ដាល​យើង​ខ្ញុំ ដ្បិត​ប្រជា‌ជន​ទាំង​នេះ​មាន​ក្បាល​រឹង សូម​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ សូម​ទទួល​យើងខ្ញុំ​ជា​មត៌ក​របស់​ព្រះ‌អង្គ»។


ក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ព្រះ‌អង្គ​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ព្រះ‌អង្គ​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​គាំទ្រ​គេ​រាល់​ថ្ងៃ​តាំង​ពី​ដើម​រៀង​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម