Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ

136 ខគម្ពីរអំពីការបង្កើតរបស់ព្រះ

136 ខគម្ពីរអំពីការបង្កើតរបស់ព្រះ
លោកុ‌ប្បត្តិ 1:1

កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:1

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:28

តើ​អ្នក​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ព្រះ‌អង្គ​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ព្រះ‌អង្គ​បាន​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:6-9

ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើម ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​ធ្វើឲ្យ​ទឹក​សមុទ្រ​ផ្ដុំ​គ្នា​ឡើង​ជា​គំនរ ព្រះ‌អង្គ​យក​ទី​ជម្រៅ​ដាក់​ក្នុង​ឃ្លាំង។ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ! ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:16

ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:20

តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:26-27

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។ ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24-25

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ ន៎ុះន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:4-6

តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី? ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។ ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ? តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ? បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី? តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់? តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី ឬ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ

ជំពូក    |  កំណែ ចម្លង
អេសាយ 45:18

ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:31

ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:3-4

ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13-14

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:3

ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:5

ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 65:17

ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:7

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:1-2

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុះ​ឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ឯ​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។ បក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។ ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។ ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។ បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ឯ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។ ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។ ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។ ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

ជំពូក    |  កំណែ ចម្លង
សាស្តា 3:11

ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:7

ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 95:4-5

អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ សមុទ្រ​ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:3

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរឲ្យ​មាន​ពន្លឺ» នោះ​ពន្លឺ​ក៏​មាន​ឡើង ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:36

ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌អង្គ ហើយ​សម្រាប់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច! អាម៉ែន!។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:17

ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:1-5

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ពី​លើ​អាកាស ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​តាម​ទី​ខ្ពស់! សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។ ៙ ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ! ៙ ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។ ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា ! អស់​ទាំង​ពួក​ទេវតា​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ពួក​ពល‌បរិវារ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! ៙ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ផ្កាយ​ដ៏​ភ្លឺ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក ដែល​នៅ​ពី​លើ​មេឃ​អើយ! ៙ ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:14-19

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ សម្រាប់​ទុក​ជា​ទី​សម្គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ ហើយ​សម្រាប់​ជា​តួ​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​បាន​បង្កើត​តួ​ពន្លឺ​ធំៗ​ពីរ មួយ​ដែល​ធំ​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ និង​មួយ​ដែល​តូច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយ​ដែរ។ ព្រះ​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី គឺ​ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត រួច​ព្រះ​ទត​ឃើញ​ថា​ល្អ។ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​បួន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:5

៙ ព្រះ‌អង្គ​បានដាក់​ផែនដីនៅ​លើ​គ្រឹះ​របស់​វា មិន​ឲ្យ​ផែន​ដី​រង្គើ​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:5

ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក មាន​វិញ្ញាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:20-22

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​កើត​មាន​មច្ឆា‌ជាតិ​រស់​រវើក និង​បក្សា‌បក្សី​ហើរ​ពី​លើ​ផែន​ដី នៅ​ក្នុង​លំហ​អាកាស»។ ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ច​ម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​បាន​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី​ដែរ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:5-9

គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា​ញាណ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ៗ​ធំ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌ចន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

ជំពូក    |  កំណែ ចម្លង
យ៉ូប 33:4

ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​បង្កើត​ខ្ញុំ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា បាន​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជីវិត

ជំពូក    |  កំណែ ចម្លង
អេសាយ 48:13

ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:25-26

ន៎ុះន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។ មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:19-20

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះ‌ទ្រង់​បាន​បញ្ចប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ព្រះ‌អង្គ​ក៏​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​សម្រាប់​អ័ដាម មិន​ឃើញ​មាន​ជំនួយ​ណា​សម្រាប់​ឲ្យ​ជួយ​គាត់​សោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 102:25

កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:1-2

ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ -បង្អង់ ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រ ហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:4-5

ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។ ព្រះ‌អម្ចាស់​របស់​យើង​ធំ​អស្ចារ្យ ហើយ​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ មិន​អាច​វាស់​ស្ទង់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
សាស្តា 11:5

ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទម្ងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​កិច្ច‌ការ​របស់​ព្រះ ដែល​ជា​អ្នក​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:12

តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​ដោយ​ក្បង់​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ជញ្ជីង

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:24-25

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យផែន​ដី​កើត​ចេញ​ជា​ពពួក​សត្វ​ចតុប្បាទ​តាម​ពូជ គឺ​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។ ព្រះ​បាន​បង្កើត​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ សត្វ​ស្រុក​តាម​ពូជ និង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​លើ​ដី​តាម​ពូជ​របស់​វា​ដែរ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:90

ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ ព្រះ‌អង្គ​បាន​ប្រតិស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:19-20

ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:2

ស្នាព្រះហស្ដ​របស់​ព្រះ‌យេហូវ៉ា​ធំអស្ចារ្យ អស់​អ្នក​ដែលរីករាយ​នឹង​ការ​ទាំង​នោះ នាំ​គ្នា​ស្វែង​យល់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:17

ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» ។ គឺ​នៅ​ចំពោះ​ព្រះ​ដែល​លោក​បាន​ជឿ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ព្រះ​បន្ទូល​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង ឲ្យ​កើត​មាន។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:29-30

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។ ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរឲ្យ​មាន​ពន្លឺ» នោះ​ពន្លឺ​ក៏​មាន​ឡើង ។ យើង​ក៏​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ខ្ចីៗ ទុក​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស និង​សត្វ​លូន​វារ​នៅ​ដី ដែល​មាន​ជីវិត​ទាំង​ប៉ុន្មាន​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:69

ព្រះ‌អង្គ​បានសង់​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​ជា​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ដូច​ជា​ផែនដី ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​នៅ​ជាប់ រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:15

កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:4

ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 1:10

ហើយ​ថា «ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:1-2

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង ពាស​ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ នៅ​លើ​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:5

ព្រះ​ហៅ​ពន្លឺ​ថា "ថ្ងៃ" ហើយ​ហៅ​ភាព​ងងឹត​ថា "យប់" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​មួយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:27-29

កាល​ព្រះ‌អង្គ​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ កាល​ព្រះ‌អង្គ​បាន​គូស​វង់​នៅ​លើ​ទី​ជម្រៅ​ទឹក ពេល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នៅ​ទី​ជម្រៅ​ឲ្យ​បាន​មាន​កម្លាំង ពេល​ព្រះ‌អង្គ​បាន​កំណត់​ព្រំ​ខណ្ឌ​នៃ​សមុទ្រ ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​បាន​កំណត់​រាង​ឫស​នៃ​ផែនដី

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 93:1

ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌យេហូវ៉ា​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព អើ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:7

ព្រះ​បាន​ធ្វើ​ឲ្យ​មាន​លំហ ហើយ​ញែក​ទឹក​ដែល​នៅ​ក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​លំហ នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:12-13

មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺនយូ ទើប​មាន​យោបល់។ ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:3-4

មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។ ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ

ជំពូក    |  កំណែ ចម្លង
អេសាយ 43:7

គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​យើង ជា​អ្នក​ដែល​យើង​បាន​បង្កើត​មក​សម្រាប់​សិរី‌ល្អ​នៃយើង គឺ​ជា​អ្នក​ដែល​យើង​បាន​ជប​សូន និង​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:4

នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:4

ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ –បង្អង់

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:22-23

តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល ដែល​យើង​បាន​បម្រុង​ទុក សម្រាប់​គ្រា​អន្តរាយ​ឬ? គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:14

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:22

យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:11-13

ចូរ​ឲ្យ​ផ្ទៃ​មេឃ​រីក​រាយឡើង ហើយ​ឲ្យ​ផែនដី​បាន​ត្រេក​អរ ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅទី​នោះ សប្បាយ​រីក​រាយ​ឡើង! នោះ​ដើម​ឈើទាំង​ប៉ុន្មាន​នៅក្នុង​ព្រៃ​ព្រឹក្សា នឹង​ច្រៀង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:8

ព្រះ​ហៅ​លំហ​នោះ​ថា "មេឃ" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​ពីរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:1-3

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ សេចក្ដី​ទាំង​នោះ​គួរ​ប្រាថ្នា ចង់​បាន​លើស​ជាង​មាស អើ លើស​ជាង​មាស​សុទ្ធ​ជា​ច្រើន​ទៅ​ទៀត ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់ ស្រក់​ពី​សំណុំ​ផង។ មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​ចេះ​ប្រយ័ត្ន ដោយ‌សារ​សេចក្ដី​ទាំង​នោះ ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។ តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុស​ឆ្គង របស់​ខ្លួន​បាន? សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​ស្អាត​ពី​កំហុស ដែល​លាក់​កំបាំង​ផង។ សូម​រាំង‌រា​ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ពី​អំពើ​បាប​ដែល​ធ្វើ​ដោយ​ល្មើស ដែរ សូម​កុំ​ឲ្យ​អំពើ​បាប​នោះ មាន​អំណាច​លើ​ទូល‌បង្គំ​ឡើយ នោះ​ទូល‌បង្គំ​នឹង​បាន​ឥត​សៅ​ហ្មង ហើយ​រួច​ផុត​ពី​អំពើ​រំលង​ដ៏​ធំ។ ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។ មិន​មែន​ដោយ​ភាសា ឬ​ពាក្យ​សម្ដី ឬដោយ​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 51:6

ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​យើង​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:9

ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:16

ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:26

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យើង​បង្កើត​មនុស្ស ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ចូរ​ឲ្យ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​សត្វ​ហើរ​លើ​អាកាស លើ​សត្វ​ជើង​បួន និង​លើ​ផែន‌ដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន‌ដីផង»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:16

ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 3:4

(ដ្បិត​គ្រប់​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​អ្នក​ដែល​បាន​ធ្វើ​អ្វីៗ​ទាំង​អស់ គឺ​ជា​ព្រះ)។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:5-6

ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:22

គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:2

ផែន‌ដី​គ្មាន​រូប​រាង នៅ​ទទេ មាន​តែ​ភាព​ងងឹត​នៅ​គ្រប​លើ​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ របស់​ព្រះ​ក៏​រេរា​ពី​លើ​ផ្ទៃ​ទឹក។

ជំពូក    |  កំណែ ចម្លង
យ៉ូប 37:14

ឱ​លោក​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារ‌ណា អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:6

ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់ ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 30:4

តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ? តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ? តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន? តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន? តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី? ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ តើ​មាន​ព្រះ‌នាម​ជា​អ្វី? បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:12

ដី​ក៏​ដុះ​ចេញជា​តិណ‌ជាតិ ធញ្ញ‌ជាតិ​ដែល​មាន​គ្រាប់​តាម​ពូជ រុក្ខ‌ជាតិ​មាន​ផ្លែ​តាម​ពូជ និង​មាន​គ្រាប់​នៅ​ក្នុង​ផ្លែ​នោះ ហើយ​ព្រះ​ទត​ឃើញ​ថា​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:19

៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:6

ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:25-26

ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ប្រៀប​ផ្ទឹម​យើង​ដូច​ជា​អ្នក​ណា ឬ​អ្នក​ឲ្យ​ស្មើ​នឹង​យើង​នោះ? ចូរ​ងើយ​ភ្នែក​អ្នក​មើល​ទៅ​លើ ហើយ​ពិចារ‌ណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ព្រះ‌អង្គ​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:8

រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​សួន‌ច្បារ​មួយ​នៅ​ស្រុក​អេដែន​ទិស​ខាង​កើត ក៏​ដាក់​មនុស្ស​ដែល​ព្រះ‌អង្គ​បាន​សូន​ឲ្យ​នៅ​ទី​នោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:13

ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។ [ព្រះ‌យេហូវ៉ា​ស្មោះ​ត្រង់​ក្នុង​គ្រប់​សេចក្ដី ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ធ្វើ។ ]

ជំពូក    |  កំណែ ចម្លង
យ៉ូប 37:6

ដ្បិត​ព្រះ‌អង្គ​បង្គាប់​ដល់​ហិមៈ​ថា "ចូរ​ធ្លាក់​ទៅ​លើ​ផែនដី" ក៏​បង្គាប់​ដល់​ភ្លៀង​មួយ​មេ និង​ភ្លៀង​ធំ​របស់​ព្រះ‌អង្គ​យ៉ាង​ដូច្នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:19

នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​បួន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:1

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:1

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង? តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង?

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:21

ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:18

ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។

ជំពូក    |  កំណែ ចម្លង
យ៉ូប 39:1-4

តើ​ឯង​ដឹង​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន ឬ​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ? ឯង​អាច​នឹង​ចង​គោ​ព្រៃ ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ? តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ? តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កម្លាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ? តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ? ឯ​ស្លាប​សត្វ​អូទ្រុស​ញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង និង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ? វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់ ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​ឡើយ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី។ វា​តែង​នៅ​ជា​មួយ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង ព្រោះ​ព្រះ​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ។ វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល​ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។ តើ​ឯង​ឬ ដែល​ឲ្យ​សេះ​មាន​កម្លាំង? តើ​ឯង​ឬ ដែល​តាក់​តែងឲ្យ​សេះ​មាន​សក់ ដែល​រលាស់​ដោយ​ខ្យល់? តើ​ឯង​កំណត់​ដឹង​ថា​វា​ត្រូវ​មាន​ទម្ងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ? តើ​ឯង​ឬ ដែល​ធ្វើ​ឲ្យ​វា អាច​លោត​ដូច​ជា​កណ្តូប? ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កម្លាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ។ វា​មើល​ងាយ​សេចក្ដី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ។ បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ​ផ្លេកៗ និង​ដែក​ពួយ​ផង។ វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ។ វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា "ហេះ‌ហេ" វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។ តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ? តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សម្បុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ? វា​នៅ​តាម​ក្រហែង​ថ្ម ក៏​ធ្វើ​សម្បុក​នៅ​ទី​នោះ គឺ​នៅ​តាមក្រហែង​ថ្ម​ភ្នំ​ជា​ទី​មាំ‌មួន។ ពី​ទី​នោះ វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ។ ដឹង​ពេល​វា​ចំកោង​ខ្លួន​សម្រាល​កូន​មក រួច​ផុត​ពី​សេចក្ដី​ឈឺ​ចាប់​របស់​វា​ឬទេ? កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សម្លាប់​គ្នា ក៏​មាន​វា​នៅ​ទី​នោះ»។ កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:19-20

ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​ពី​ព្រះ​បាន នោះ​ជាក់​ច្បាស់​ដល់​ពួក​គេ​ហើយ ព្រោះ​ព្រះ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ។ ដែល​ព្រះ‌អង្គ​បាន​សន្យា​ពី​មុន តាម​រយៈ​ពួក​ហោរា​ព្រះ‌អង្គ នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
អេសាយ 66:22

ដ្បិត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​យើង​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​អ្នក និង​ឈ្មោះ​អ្នក​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:23

ឯ​មនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:16

ព្រះ​បាន​បង្កើត​តួ​ពន្លឺ​ធំៗ​ពីរ មួយ​ដែល​ធំ​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ និង​មួយ​ដែល​តូច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:89

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​តាំង​ជាប់ នៅ​ស្ថាន‌សួគ៌រហូត​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:31-33

តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ? តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន ចេញ​តាម​រដូវ​បាន ឬ​តម្រង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ? តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ? តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ លើ​ផែនដី​បាន​ដែរ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:2

ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:12

យើង​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:15

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​យក​មនុស្ស​ទៅ​ដាក់​នៅ​ក្នុង​សួន‌ច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ និង​ថែ​រក្សា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:9

ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:19

ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:7

៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:11

ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​‌ដី​ដុះ​ចេញ​ជា​តិណ‌ជាតិ ជា​ធញ្ញជាតិ​ដែល​មាន​គ្រាប់ និង​រុក្ខ​ជាតិ​ដែល​មាន​ផ្លែ​តាម​ពូជ ហើយ​មាន​គ្រាប់​ក្នុង​ផ្លែ​នោះនៅ​លើ​ផែន​ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:5

ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:15

ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:5

ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:1

ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ

ជំពូក    |  កំណែ ចម្លង
អេសាយ 43:20-21

ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:9

ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:4

ព្រះ‌ទ្រង់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ហើយ ព្រះ​ក៏​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:17

ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:26

ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:5

៙ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:10

ព្រះ​ហៅ​ទី​គោក​នោះ​ថា "ដី" ហើយ​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា "សមុទ្រ" ព្រះ​ក៏​ទត​ឃើញ​ថា​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 67:6

៙ ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះ គឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:13

នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​បី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:19

ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:21

អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:73

៙ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:28

ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:6

ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ

ជំពូក    |  កំណែ ចម្លង
អេសាយ 40:8

ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:7-8

ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។ ភ្នំ​ទាំង​ឡាយ​ងើប​ឡើង ហើយ​ជ្រលង​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ចុះ ទៅ​រក​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ឲ្យវា។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:17

ព្រះ​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:144

សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:78

សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:20

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ទឹក​កើត​មាន​មច្ឆា‌ជាតិ​រស់​រវើក និង​បក្សា‌បក្សី​ហើរ​ពី​លើ​ផែន​ដី នៅ​ក្នុង​លំហ​អាកាស»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:22-25

ព្រះ‌យេហូវ៉ា​មាន​ខ្ញុំ តាំង​ពី​ដើម​ដំបូង នៃ​កិច្ច​ការ​របស់ព្រះ‌អង្គ គឺ​មុន​អស់​ទាំង​កិច្ច‌ការ​របស់​ព្រះ‌អង្គ​ពី​បុរាណ ព្រះ‌អង្គ​បាន​សិត​យើង​តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​ពី​កាល​នៅ​ដើម​ឡើយ មុន​ដែល​មាន​ផែនដី​ផង ក្នុង​គ្រា​មុន​ដែល​មាន​ទី​ជម្រៅ​ទឹក នោះ​យើង​បាន​កើត​ហើយ គឺ​កាល​មិន​ទាន់​មាន​រន្ធ​ទឹក​ណា ដែល​ហូរ​ចេញ​ជា​បរិបូរ​នៅ​ឡើយ មុន​ដែល​ភ្នំ​ធំទាំង‌ឡាយ​មាន​រូប​រាង មុន​ដែល​មាន​ភ្នំ​តូចៗ នោះ​ខ្ញុំ​បាន​កើត​មកហើយ

ជំពូក    |  កំណែ ចម្លង
អេសាយ 41:20

ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារ‌ណា​យល់​ជា‌មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សម្រេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង»។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:19

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ដី​មក​សូន​ធ្វើ​គ្រប់​ទាំង​សត្វ​ជើង​បួន និង​សត្វ​ហើរ​ទាំង​ប៉ុន្មាន រួច​ក៏​យក​មក​ឲ្យ​មនុស្ស ដើម្បី​ឲ្យ​ដឹង​ថា​គាត់​ហៅ​ដូច​ម្តេច ហើយ​សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្សបាន​ដាក់​ឲ្យ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:16

ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម