Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ​ហៅ​ពន្លឺ​ថា "ថ្ងៃ" ហើយ​ហៅ​ភាព​ងងឹត​ថា "យប់" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះ​ទ្រង់​ហៅ​ពន្លឺ​ថា “ថ្ងៃ” ហើយ​ហៅ​ភាពងងឹត​ថា “យប់”។ នោះក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទីមួយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ ពេល​នោះ មាន​ល្ងាច​មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​បី។


នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​បួន។


នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំ។


ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។


ព្រះ​ហៅ​លំហ​នោះ​ថា "មេឃ" នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​ពីរ។


ដរាប​ណា​នៅ​មាន​ផែន‌ដី​នៅ​ឡើយ ដរាប​នោះ រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់ ក្តៅ រដូវ​ប្រាំង រដូវ​វស្សា ថ្ងៃ និង​យប់ នឹង​នៅ​តែ​មាន មិន​ដែល​អាក់​ខាន​ឡើយ»។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។


ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។


ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី ស្ញែង​ខ្លាច​ដោយ​ឃើញ ទី​សម្គាល់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។


ពេល​ថ្ងៃ​ជា​របស់​ព្រះ‌អង្គ ហើយ​ពេល​យប់​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​បង្កើត​ឲ្យ​មាន​ពន្លឺ និង​ព្រះ‌អាទិត្យ។


គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន


កាល​ក្រុម​ជំនុំ​ទាំង​មូល​ឃើញ​ថា អើរ៉ុន​បាន​ស្លាប់ នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​នាំ​គ្នា​កាន់​ទុក្ខ​នឹង​លោក​រយៈ​ពេល​សាម‌សិប​ថ្ងៃ។


នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។


តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ


ដ្បិត​អ្នក​រាល់​គ្នា​ជា​កូន​នៃ​ពន្លឺ និង​ជា​កូន​នៃ​ថ្ងៃ យើង​មិន​មែន​ជា​ពួក​យប់ ឬ​ជា​ពួក​សេចក្តី​ងងឹត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម