Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ថា​របស់សព្វសារពើដែលត្រូវបានបង្កើត​នោះឯង ក៏​នឹង​បាន​រំដោះ​ចេញពី​ភាពជាទាសករ​នៃ​ការសាបសូន្យ ចូល​ទៅក្នុង​សេរីភាព​នៃ​សិរីរុងរឿង​របស់​កូន​ៗ​ព្រះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿង​របស់កូន​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះអង្គ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុងរឿង​នៃ​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក‌រលួយ ឲ្យ​បាន​សេរី‌ភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្ដរាយ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុង‌រឿង​នៃ​បុត្រ​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




រ៉ូម 8:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដែល​ត្រូវ​គង់​នៅ​ស្ថាន‌សួគ៌ រហូត​ដល់​គ្រប់​ទាំង​អស់​បាន​រៀប​ចំ​ឡើង​វិញ ដូច​សេចក្ដីដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ព្រះ‌អង្គ តាំង​ពី​ជំនាន់​ដើម​មក។


ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក


ឯ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង។


ចំណែក​ឯ​មនុស្ស​ស្លាប់​ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ពុក​រលួយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក​រលួយ។


ពាក្យ​ថា «ម្តង​ទៀត» បង្ហាញ​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​ត្រូវ​កក្រើក ត្រូវ​រើ​ចេញ នោះ​គឺ អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​បាន​ធន់​នៅ។


ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម