ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




៣ យ៉ូហាន 1:3 - Khmer Christian Bible

ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ព្រោះ​មាន​បងប្អូន​មក​ធ្វើ​បន្ទាល់​អំពី​អ្នក​ថា​បាន​នៅ​ក្នុង​សេចក្ដី​ពិត​ ដូច​ដែល​អ្នក​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​នោះ​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​បងប្អូន​បាន​មក ហើយ​ធ្វើបន្ទាល់​អំពី​ការ​ដែល​អ្នក​ស្ថិតនៅក្នុង​សេចក្ដីពិត គឺអំពី​របៀបដែល​អ្នក​កំពុង​ដើរ​ក្នុង​សេចក្ដីពិត ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​ខ្លាំងណាស់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង នៅ​ពេល​ពួក​បង‌ប្អូនបាន​មកដល់ ហើយ​បាន​ធ្វើ​បន្ទាល់ប្រាប់​ពី​សេចក្ដី​ពិត​របស់​ប្អូន ដូច​ប្អូន​កំពុង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​មែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​បងប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ជានិច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​អ្នក ដូច​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​បង​ប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្ដិ​តាម​សេចក្ដី​ពិត​ជា‌និច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់។

សូមមើលជំពូក



៣ យ៉ូហាន 1:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖


មិន​ត្រេកអរ​នឹង​សេចក្ដី​ទុច្ចរិត​ឡើយ​ ប៉ុន្ដែ​ត្រេកអរ​នឹង​សេចក្ដី​ពិត​វិញ​


ហេតុ​នេះ​ កាល​ណា​យើង​មាន​ឱកាស​ យើង​ត្រូវ​ប្រព្រឹត្ដ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ ជា​ពិសេស​ចំពោះ​បងប្អូន​រួម​ជំនឿ។​


ហើយ​នៅ​ក្នុង​គ្រប់​ទាំង​ការ​ទូល​អង្វរ​របស់​ខ្ញុំ​ ខ្ញុំ​តែងតែ​ទូល​អង្វរ​ដោយ​អំណរ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ជានិច្ច​


ដ្បិត​សេចក្ដី​ពិត​នោះ​នៅ​ក្នុង​យើង​ ហើយ​នឹង​នៅ​ជាមួយ​យើង​អស់កល្ប​ជានិច្ច​ផង។​


ខ្ញុំ​ត្រេកអរ​ខ្លាំង​ណាស់​ ដោយ​បាន​ឃើញ​កូនៗ​មួយ​ចំនួន​របស់​លោក​ស្រី​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត​ស្របតាម​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​ព្រះវរបិតា​មក។​


ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​


ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ខ្ញុំ​អធិស្ឋាន​ សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ ហើយ​ឲ្យ​មាន​សុខភាព​ល្អ​ ដូច​ជា​ព្រលឹង​របស់​អ្នក​បាន​ចម្រើន​ឡើង​ដែរ។​


ខ្ញុំ​គ្មាន​អំណរ​ណា​លើស​ជាង​សេចក្ដី​ទាំង​នេះ​ទេ​ គឺ​ដោយ​ខ្ញុំ​បាន​ឮ​ថា​ កូន‍ៗ​របស់​ខ្ញុំ​កំពុង​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត។​


ប្អូន​ជាទី​ស្រឡាញ់​អើយ!​ អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ពួក​បងប្អូន​ និង​សម្រាប់​អ្នកក្រៅ​ គឺ​អ្នក​បាន​ធ្វើ​ដោយ​ស្មោះត្រង់​