បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។
២ យ៉ូហាន 1:13 - Khmer Christian Bible កូនចៅ បងស្រីរបស់លោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើសនោះ ក៏ជម្រាបសួរមកលោកស្រីដែរ។ ព្រះគម្ពីរខ្មែរសាកល កូនៗរបស់បងស្រីអ្នក គឺបងស្រីដែលត្រូវបានជ្រើសតាំង ក៏ផ្ដាំសួរសុខទុក្ខលោកស្រីដែរ៕៚ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនៗរបស់បងស្រីលោកស្រី គឺបងស្រីដែលព្រះរើសតាំង ក៏សូមជម្រាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះអង្គបានជ្រើសរើសនោះ ក៏សូមជម្រាបសួរមកលោកស្រីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៅរបស់ប្អូនស្រីរើសតាំងរបស់លោកស្រី ក៏សូមជំរាបសួរមកលោកស្រីដែរ។ អាម៉ែន។:៚ អាល់គីតាប កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលអុលឡោះបានជ្រើសរើសនោះ ក៏ផ្ញើសាឡាមមកលោកស្រីដែរ។ |
បើអ្នករាល់គ្នារាប់អានតែបងប្អូនខ្លួនឯង តើអ្នករាល់គ្នាមានអ្វីអស្ចារ្យទៅ? សូម្បីតែសាសន៍ដទៃក៏ធ្វើដូច្នោះដែរ។
ក្រុមជំនុំនៅស្រុកបាប៊ីឡូនដែលព្រះអង្គបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសជាកូនប្រុសរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។