អ្នករាល់គ្នាក៏រួមចំណែកជួយយើងដែរតាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្សជាច្រើនអរព្រះគុណជំនួសយើង សម្រាប់អំណោយទានដែលបានផ្ដល់ឲ្យយើង។
២ កូរិនថូស 9:12 - Khmer Christian Bible ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។ ព្រះគម្ពីរខ្មែរសាកល ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមុខងារប្រមូលប្រាក់នេះមិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្ដីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន អាល់គីតាប ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរគុណអុលឡោះកាន់តែច្រើនឡើងទៀតផង។ |
អ្នករាល់គ្នាក៏រួមចំណែកជួយយើងដែរតាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្សជាច្រើនអរព្រះគុណជំនួសយើង សម្រាប់អំណោយទានដែលបានផ្ដល់ឲ្យយើង។
ដ្បិតការរងទុក្ខរបស់ព្រះគ្រិស្ដមានកាន់តែច្រើនដល់យើងយ៉ាងណា ការកម្សាន្ដចិត្ដដល់យើងតាមរយៈព្រះគ្រិស្ដក៏មានកាន់តែច្រើនយ៉ាងនោះដែរ។
ពួកគេសូមអង្វរយើងយ៉ាងទទូច ដើម្បីអនុគ្រោះឲ្យពួកគេមានចំណែកនៅក្នុងការឧបត្ថម្ភដល់ពួកបរិសុទ្ធ
ចំពោះការឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ
ហើយខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវចាត់លោកអេប៉ាប្រូឌីតឲ្យមកជួបអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាអ្នករួមការងារ ជាអ្នករួមប្រយុទ្ធ និងជាអ្នកផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ ហើយក៏ជាអ្នកនាំសាររបស់អ្នករាល់គ្នាដែរ
បើអ្នកណាមានទ្រព្យសម្បត្តិខាងលោកិយ ហើយឃើញបងប្អូនខ្វះខាត ប៉ុន្ដែគ្មានចិត្ដអាណិតគាត់សោះ តើធ្វើដូចម្ដេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតក្នុងអ្នកនោះបាន?