Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 9:11 - Khmer Christian Bible

11 ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ការ​ទាំង​អស់​ សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែប​យ៉ាង​ ដែល​ធ្វើ​ឲ្យ​មាន​ការ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​តាមរយៈ​យើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 អ្នករាល់គ្នា​នឹង​ត្រូវបាន​ធ្វើឲ្យបរិបូរ​ក្នុង​ការ​ទាំងអស់ រហូតដល់​មាន​ចិត្តទូលាយ​ក្នុង​ការ​ទាំងអស់ ដែល​នាំឲ្យមាន​ការអរព្រះគុណ​ដល់​ព្រះ​តាមរយៈ​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សំរាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ‌សារ​យើង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អុលឡោះ​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ចិត្ដ​សទ្ធា​ជ្រះ​ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​គុណ​អុលឡោះ​ដោយ​យើង​ជួយ​គេ

សូមមើលជំពូក ចម្លង




២ កូរិនថូស 9:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្ញុំ​ ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ឬ?​ ឬ​ក៏​ភ្នែក​របស់​អ្នក​ច្រណែន​ ព្រោះ​តែ​ខ្ញុំ​ល្អ?​


ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ធ្វើ​ដូច្នោះ​ដែរ​ គឺ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​


បើ​ខាង​ការ​លើក​ទឹក​ចិត្ដ​ ចូរ​លើក​ទឹក​ចិត្ដ​ បើ​ខាង​ការ​ឲ្យ​ ចូរ​ឲ្យ​ដោយ​សប្បុរស​ បើ​ខាង​ការ​ដឹកនាំ​ ចូរ​ដឹកនាំ​ដោយ​ឧស្សាហ៍​ បើ​ខាងកា​រផ្ដល់​សេចក្ដី​មេត្ដា​ ចូរ​ធ្វើ​ដោយ​រីករាយ​ចុះ។​


គឺ​ថា​ ដោយសារ​ព្រះអង្គ​ អ្នក​រាល់គ្នា​បាន​ចម្រុង​ចម្រើន​ក្នុង​គ្រប់​ការ​ទាំង​អស់​ គឺ​ទាំង​ពាក្យ​សំដី​ និង​ចំណេះ​ដឹង​គ្រប់​យ៉ាង​


អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​


ដូច្នេះ​ អ្វីៗ​ទាំង​អស់​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ឲ្យ​ព្រះគុណ​មាន​កាន់តែ​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​ និង​ឲ្យ​មាន​ការ​អរព្រះគុណ​កាន់​តែច្រើន​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។​


ប៉ុន្ដែ​ សូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​សេចក្ដី​ឧស្សាហ៍​នោះ​នៅ​ក្នុង​ចិត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែរ​


មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ក្រុមជំនុំ​ទាំងឡាយ​ក៏​បាន​ជ្រើសរើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជាមួយ​យើង​នៅ​ក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់ចែង​ ដើម្បី​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអម្ចាស់​ផ្ទាល់​ និង​ដើម្បី​បង្ហាញ​ពី​ចិត្ដ​សង្វាត​របស់​យើង​ដែរ​


ព្រោះ​ការ​ឧបត្ថម្ភ​ជំនួយ​នេះ​មិន​ត្រឹមតែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ​ គឺ​កាន់តែ​ចម្រើន​ឡើង​តាមរយៈ​ការ​អរ​ព្រះ​គុណ​ជាច្រើន​ដល់​ព្រះជាម្ចាស់​ទៀត​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម