Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:11 - Khmer Christian Bible

11 អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 អ្នករាល់គ្នា​ក៏​អាច​ចូលរួមជួយ​យើង​បាន​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ដោយព្រោះ​យើង ចំពោះ​ព្រះគុណ​ដែល​ប្រទាន​មក​យើង តាមរយៈ​ការអធិស្ឋាន​របស់​មនុស្ស​ជាច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដោយ​អ្នក​រាល់​គ្នា​ក៏​ចូល​រួម​ជួយ​យើង​ដោយ​ការ​អធិស្ឋាន​ដែរ។ ហេតុ​នោះ មនុស្ស​ជា​ច្រើន​នឹង​អរ​ព្រះ‌គុណ​ជំនួស​យើង ដោយ​ព្រោះ​អំណោយ​ទាន​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង តាម​រយៈ​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​បងប្អូន​វិញ បងប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះអង្គ​អំពី​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដោយ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ជួយ​អង្វរ​ជួស​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​អំណោយ​ទាន​នោះ ដែល​បាន​ប្រទាន​មក​យើង​ខ្ញុំ ដោយ‌សារ​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​ហេតុ ឲ្យ​មនុស្ស​ជា​ច្រើន​បាន​អរ​ព្រះ‌គុណ ដោយ​ព្រោះ​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​បង​ប្អូន​វិញ បង​ប្អូន​ក៏​បាន​ជួយ​យើង ដោយ​សូម‌អង្វរ​អុលឡោះ។ ហេតុ​នេះ អុលឡោះ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​សូម‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​គុណ​ទ្រង់​អំពី​យើង​ដែរ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ គេ​ក៏​ឃុំ​លោក​ពេត្រុស​ទុក​នៅ​ក្នុង​គុក​ ប៉ុន្ដែ​ក្រុមជំនុំ​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ដ​ដល់​ព្រះជាម្ចាស់​សម្រាប់​គាត់។​


ដូច្នេះ​ អ្វីៗ​ទាំង​អស់​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ឲ្យ​ព្រះគុណ​មាន​កាន់តែ​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​ និង​ឲ្យ​មាន​ការ​អរព្រះគុណ​កាន់​តែច្រើន​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។​


ហើយ​នៅ​ក្នុង​ការ​ទូលអង្វរ​របស់​ពួកគេ​សម្រាប់​អ្នក​រាល់គ្នា​ ពួកគេ​ស្រឡាញ់​អ្នក​រាល់គ្នា​យ៉ាង​ខ្លាំង​ ដោយ​ព្រោះ​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះជាម្ចាស់​ដែល​នៅ​លើ​អ្នក​រាល់គ្នា។​


ដ្បិត​ខ្ញុំ​ដឹង​ថា​ ការ​នេះ​នឹង​ត្រលប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ​ ដោយសារ​ការ​ទូល​អង្វរ​របស់​អ្នក​រាល់គ្នា​ និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូ​គ្រិស្ដ។​


ហើយ​អធិស្ឋាន​ឲ្យ​យើង​ផង​ គឺ​សូម​ឲ្យ​ព្រះជាម្ចាស់​បើក​ទ្វារ​ឲ្យ​យើង​សម្រាប់​ព្រះបន្ទូល​ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​អំពី​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​ ដែល​ខ្ញុំ​បាន​ជាប់​ចំណង​ដោយសារ​ការ​នេះ​ឯង​


បងប្អូន​អើយ!​ សូម​អធិស្ឋាន​សម្រាប់​យើង​ផង‍។​


នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ សូម​អធិស្ឋាន​ឲ្យ​យើង​ផង​ ដើម្បី​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ចេញ​ទៅ​យ៉ាង​ឆាប់​រហ័ស​ និង​ទទួល​បាន​ការ​សរសើរ​ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​


ម្យ៉ាង​ទៀត​ សូម​អ្នក​រៀបចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ផង​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ តាមរយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មក​ជួប​អ្នក​មិន​ខាន។​


​សូម​អធិស្ឋាន​សម្រាប់​យើង​ផង​ ដ្បិត​យើង​ជឿ​ជាក់​ថា​ យើង​មាន​មនសិការ​ល្អ​ ហើយ​ចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់​ការ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម