ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត
២ កូរិនថូស 8:1 - Khmer Christian Bible បងប្អូនអើយ! យើងប្រាប់អ្នករាល់គ្នាឲ្យដឹងពីព្រះគុណរបស់ព្រះជាម្ចាស់ដែលបានផ្ដល់ឲ្យក្រុមជំនុំទាំងឡាយនៅស្រុកម៉ាសេដូន ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីព្រះគុណរបស់ព្រះដែលបានប្រទានដល់ក្រុមជំនុំទាំងឡាយនៅម៉ាសេដូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងពីព្រះគុណ ដែលព្រះបានប្រទានដល់ក្រុមជំនុំនានា នៅស្រុកម៉ាសេដូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា អាល់គីតាប បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីគុណ ដែលអុលឡោះបានប្រោសប្រទានដល់ក្រុមជំអះនានា នៅស្រុកម៉ាសេដូន |
ឯម្នាក់ដែលបានទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ប្រាប់ថា លោកម្ចាស់អើយ! ពីរឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញពីរឋាឡាន់ទៀត
ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច
នៅពេលយប់ លោកប៉ូលបានឃើញសុបិននិមិត្ដមួយ គឺមានអ្នកស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ «សូមអញ្ជើញមកជួយយើងនៅស្រុកម៉ាសេដូននេះផង!»
ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពេលខ្ញុំនាំតង្វាយ ព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ
ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយអ្នកក្រីក្រក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម
ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំមិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។
ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។
ដ្បិតខ្ញុំបានស្គាល់ចិត្ដសង្វាតរបស់អ្នករាល់គ្នាហើយ បានជាខ្ញុំអួតពួកអ្នកស្រុកម៉ាសេដូនពីអ្នករាល់គ្នាថា ពួកអ្នកនៅស្រុកអាខៃបានត្រៀមតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយ ភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាបានជំរុញទឹកចិត្ដមនុស្សជាច្រើន។
ក្រែងលោ បើសិនជាមានពួកអ្នកស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញអ្នករាល់គ្នាមិនបានត្រៀម នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងដែលមានការទុកចិត្ដនេះក៏មានសេចក្ដីខ្មាសដែរ។
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
ហើយសម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតយុទ្ធដោយអានុភាពរបស់ព្រះអង្គដែលធ្វើការយ៉ាងមានអំណាចនៅក្នុងខ្ញុំ។
ដ្បិតអ្នករាល់គ្នាស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលមែន ប៉ុន្ដែបងប្អូនអើយ! យើងសូមលើកទឹកចិត្ដអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់នោះកាន់តែខ្លាំងឡើងៗ