២ កូរិនថូស 6:11 - Khmer Christian Bible បងប្អូននៅក្រុងកូរិនថូសអើយ! យើងបាននិយាយដោយស្មោះត្រង់ទៅកាន់អ្នករាល់គ្នា រីឯចិត្តរបស់យើងក៏ទូលំទូលាយដែរ ព្រះគម្ពីរខ្មែរសាកល អ្នកកូរិនថូសអើយ មាត់របស់យើងនិយាយត្រង់ចំពោះអ្នករាល់គ្នា ហើយចិត្តរបស់យើងក៏បើកទូលាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងបាននិយាយមកកាន់អ្នករាល់គ្នា ដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ត ឥតលាក់លៀមអ្វីឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកកូរិនថូសអើយ មាត់យើងខ្ញុំបើកចំពោះអ្នករាល់គ្នាហើយ ចិត្តយើងខ្ញុំបានទូលាយឡើង អាល់គីតាប បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ដ ឥតលាក់លៀមអ្វីឡើយ |
រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
រីឯខ្ញុំវិញ ដើម្បីព្រលឹងរបស់អ្នករាល់គ្នា ខ្ញុំនឹងចំណាយទ្រព្យដោយអំណរបំផុត សូម្បីតែត្រូវចំណាយខ្លួនខ្ញុំឲ្យអស់ក្ដី បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងៗ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅៗឬ?
ខ្ញុំបានសរសេរមកអ្នករាល់គ្នា ទាំងស្រក់ទឹកភ្នែក ដោយមានសេចក្ដីវេទនាជាច្រើន និងឈឺចាប់ក្នុងចិត្ដ មិនមែនដើម្បីឲ្យអ្នករាល់គ្នាព្រួយទេ គឺដើម្បីឲ្យអ្នករាល់គ្នាដឹងពីសេចក្ដីស្រឡាញ់ដែលខ្ញុំមានយ៉ាងលើសលប់ចំពោះអ្នករាល់គ្នា។
ឱពួកអ្នកស្រុកកាឡាទីដ៏ល្ងង់អើយ! តើអ្នកណាដាក់អំពើលើអ្នករាល់គ្នាឬ? នៅចំពោះភ្នែកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាងនោះហើយ
បងប្អូនអើយ! ខ្ញុំសូមឲ្យអ្នករាល់គ្នាត្រលប់ដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានត្រលប់ដូចជាអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើខុសនឹងខ្ញុំទេ
ហើយសម្រាប់ខ្ញុំផង គឺសូមព្រះអង្គប្រទានពាក្យសំដីដល់ខ្ញុំនៅពេលដែលខ្ញុំនិយាយ ដើម្បីឲ្យខ្ញុំប្រាប់គេឲ្យដឹងអំពីអាថ៌កំបាំងនៃដំណឹងល្អដោយសេចក្ដីក្លាហាន
ទាំងដឹងថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់។
ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
ឱពួកអ្នកក្រុងភីលីពអើយ! អ្នករាល់គ្នាក៏ដឹងដែរថា តាំងពីខ្ញុំចាប់ផ្ដើមប្រកាសដំណឹងល្អនៅពេលដែលខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ គ្មានក្រុមជំនុំណារួមចំណែកជួយខ្ញុំខាងផ្នែកជំនួយឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ
«មើល៍ យើងនឹងមកយ៉ាងឆាប់ ទាំងយករង្វាន់របស់យើងមកជាមួយផង ដើម្បីប្រគល់ឲ្យម្នាក់ៗទៅតាមការប្រព្រឹត្តិរបស់ខ្លួន។