Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:15 - Khmer Christian Bible

15 ឱ​ពួកអ្នក​ក្រុង​ភីលីព​អើយ‍!​ អ្នក​រាល់គ្នា​ក៏​ដឹង​ដែរ​ថា​ តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​ប្រកាស​ដំណឹង​ល្អ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក​នោះ​ គ្មាន​ក្រុមជំនុំ​ណា​រួម​ចំណែក​ជួយ​ខ្ញុំ​ខាង​ផ្នែក​ជំនួយ​ឡើយ​ ក្រៅ​ពី​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 អ្នកភីលីព​អើយ អ្នករាល់គ្នា​ក៏​ដឹង​ហើយ​ថា តាំងពី​ការចាប់ផ្ដើម​នៃ​ដំណឹងល្អ កាល​ខ្ញុំ​ចាកចេញ​ពី​ម៉ាសេដូន គ្មាន​ក្រុមជំនុំ​ណាមួយ​រួមចំណែកផ្គត់ផ្គង់​ខ្ញុំ​ក្នុង​ការឲ្យ និង​ការទទួល​ឡើយ ក្រៅពី​អ្នករាល់គ្នា​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ា‌សេ‌ដូន​មក នោះ​គ្មាន​ក្រុម​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​រឿង​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បងប្អូន​នៅ​ក្រុង​ភីលីព​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បងប្អូន គ្មាន​ក្រុម‌ជំនុំ*​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឱ​ពួក​ក្រុង​ភីលីព​អើយ អ្នក​រាល់​គ្នា​ក៏​ដឹង​ថា កាល​ចាប់​ប្រារព្ធ​ប្រកាស​ដំណឹង​ល្អ ដែល​ខ្ញុំ​ទើប​នឹង​ចេញ​ពី​ស្រុក​ម៉ាសេដូន​មក នោះ​គ្មាន​ពួក​ជំនុំ​ណា​បាន​ប្រកប​នឹង​ខ្ញុំ អំពី​ដំណើរ​ប្រាក់​ចំណាយ​ចំណូល​ឡើយ មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បង​ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បង​ប្អូន គ្មាន​ក្រុម‌ជំអះ​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។

សូមមើលជំពូក ចម្លង




ភីលីព 4:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​


ដ្បិត​បងប្អូន​នៅ​ស្រុក​ម៉ាសេដូន​ និង​ស្រុក​អាខៃសុខ​ចិត្ដ​បរិច្ចាគ​មួយ​ចំនួន​ជួយ​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​


បងប្អូន​អើយ!​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ហេតុការណ៍​ទាំងឡាយ​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំ​ បាន​ធ្វើ​ឲ្យ​ដំណឹង​ល្អ​កាន់​តែ​រីក​ចម្រើន​ឡើង​


គឺ​ពួកគេ​ប្រកាស​ដោយ​សេចក្ដី​ស្រឡាញ់​ ទាំង​ដឹង​ថា​ ខ្ញុំ​ត្រូវ​បាន​កំណត់​សម្រាប់​ឆ្លើយ​ការពារ​ដំណឹង​ល្អ​


ដោយសារ​ការ​ដែល​អ្នក​រាល់គ្នា​រួម​ចំណែក​នៅ​ក្នុង​ដំណឹង​ល្អ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ពេល​នេះ‍។​


ការ​ដែល​ខ្ញុំ​គិត​ចំពោះ​អ្នក​ទាំង​អស់​គ្នា​បែប​នេះ​ គឺ​ត្រឹមត្រូវ​ហើយ​ ព្រោះ​ខ្ញុំ​មាន​អ្នក​រាល់គ្នា​នៅ​ក្នុង​ចិត្ត​ ដោយ​អ្នក​ទាំង​អស់​គ្នា​ជា​អ្នក​រួម​ចំណែក​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ព្រះគុណ​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ ទាំង​នៅ​ពេល​ដែល​ខ្ញុំ​ឆ្លើយ​ការពារ​ និង​បញ្ជាក់​អំពី​ដំណឹង​ល្អ។​


ដូច្នេះ​ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​សម្រេច​ឲ្យ​បាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់គ្នា​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ចុះ​ គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​ជា​ដរាប​មក​ហើយ​ មិន​មែន​គ្រាន់តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​ នៅ​ពេល​ខ្ញុំ​មិន​នៅ​ ចូរ​ស្ដាប់​បង្គាប់​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ចុះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម