«មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង»
២ កូរិនថូស 5:19 - Khmer Christian Bible គឺនៅក្នុងព្រះគ្រិស្ដ ព្រះជាម្ចាស់កំពុងផ្សះផ្សាលោកិយនេះជាមួយព្រះអង្គ ដោយមិនប្រកាន់កំហុសរបស់ពួកគេឡើយ ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះដល់យើង ព្រះគម្ពីរខ្មែរសាកល នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងអង្គព្រះគ្រិស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។ អាល់គីតាប នៅក្នុងអាល់ម៉ាហ្សៀស អុលឡោះបានសំរុះសំរួលមនុស្សលោកឲ្យជានានឹងទ្រង់ ដោយមិនប្រកាន់ទោសគេឡើយ។ អុលឡោះក៏ដាក់បន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។ |
«មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង»
រួចនៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។
គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។
បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?
ដ្បិតគ្រប់ទាំងសេចក្ដីពោរពេញនៃលក្ខណៈរបស់ព្រះជាម្ចាស់ស្ថិតជារូបរាងនៅក្នុងព្រះគ្រិស្ដ
ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោកជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។
សេចក្ដីស្រឡាញ់គឺបែបនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្ដែព្រះជាម្ចាស់ទេតើដែលបានស្រឡាញ់យើង ហើយបានប្រទានព្រះរាជបុត្រារបស់ព្រះអង្គ ធ្វើជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង។