នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។
២ កូរិនថូស 4:7 - Khmer Christian Bible ដូច្នេះយើងមានទ្រព្យសម្បត្ដិនៅក្នុងភាជនៈដីនេះ ដើម្បីបញ្ជាក់ថា អំណាចដ៏ឧត្ដុង្គឧត្ដមមកពីព្រះជាម្ចាស់ មិនមែនមកពីយើងទេ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថាព្រះចេស្ដាដ៏ប្រសើរហួសវិស័យនេះជារបស់ព្រះ គឺមិនមែនចេញពីយើងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថា ព្រះចេស្ដាដ៏លើសលុបនេះជារបស់ព្រះ មិនមែនជារបស់យើងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមានមុខងារដ៏ប្រសើរ នេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា ឫទ្ធានុភាពដ៏ប្រសើរខ្ពង់ខ្ពស់នេះ ជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនមែនជារបស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ អាល់គីតាប យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។ |
នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។
ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ដូច្នេះ គ្រូវិន័យគ្រប់គ្នាដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។
ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ អ្នករាល់គ្នាមានសេចក្ដីវេទនានៅក្នុងលោកិយនេះមែន ប៉ុន្ដែចូរអរសប្បាយឡើង ដ្បិតខ្ញុំឈ្នះលោកិយនេះហើយ»។
ហើយព្រះជាម្ចាស់បានជ្រើសរើសពួកអ្នកទាបថោកនៅលោកិយនេះ និងពួកអ្នកដែលត្រូវគេមើលងាយ ព្រមទាំងអ្វីៗដែលគ្មានដើម្បីលុបបំបាត់អ្វីៗដែលមាន
ដ្បិតមានគេនិយាយថា សំបុត្ររបស់គាត់ធ្ងន់ៗ និងមានអំណាចណាស់ ប៉ុន្ដែពេលជួប រូបកាយរបស់គាត់ខ្សោយ ហើយការនិយាយស្ដីគួរឲ្យមើលងាយទៀតផង។
ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្នករាល់គ្នាដែរ។
ហេតុនេះ ដោយសារយើងបានទទួលសេចក្ដីមេត្ដាករុណា ទើបយើងមានមុខងារបម្រើនេះ យើងមិនរសាយចិត្ដទេ
យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ
ជាអ្នកព្រួយចិត្ដ ប៉ុន្ដែត្រេកអរជានិច្ច ជាអ្នកក្រក្សត់ ប៉ុន្ដែធ្វើឲ្យមនុស្សជាច្រើនចម្រុងចម្រើន ជាអ្នកគ្មានអ្វីសោះ ប៉ុន្ដែមានសព្វគ្រប់។
ទោះបីយើងបានស្លាប់នៅក្នុងកំហុសរបស់យើងក៏ដោយ ក៏ព្រះអង្គប្រោសយើងឲ្យមានជីវិតរួមជាមួយព្រះគ្រិស្ដដែរ ដូច្នេះ អ្នករាល់គ្នាទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណ
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។
អ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រិស្ដតាមរយៈពិធីជ្រមុជទឹក ហើយក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរតាមរយៈជំនឿលើអានុភាពរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ
ដ្បិតដំណឹងល្អរបស់យើងមិនបានប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេ គឺដោយអំណាច ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយការជឿជាក់យ៉ាងខ្លាំងទៀតផង ដូចអ្នករាល់គ្នាបានដឹងស្រាប់ហើយថា ដើម្បីអ្នករាល់គ្នា យើងបានប្រព្រឹត្តបែបណានៅក្នុងចំណោមអ្នករាល់គ្នា។
នៅក្នុងផ្ទះដ៏ធំមួយ មិនមែនមានសុទ្ធតែប្រដាប់ប្រដាធ្វើអំពីមាស ឬប្រាក់ប៉ុណ្ណោះទេ គឺមានប្រដាប់ប្រដាធ្វើអំពីឈើ និងដីផងដែរ ប្រដាប់ប្រដាខ្លះសម្រាប់សេចក្តីថ្លៃថ្នូរ ហើយខ្លះទៀតសម្រាប់សេចក្តីអាប់ឱន។