Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:3 - Khmer Christian Bible

3 ដ្បិត​កំណប់​នៃ​ប្រាជ្ញា​ និង​ចំណេះដឹង​ទាំងឡាយ​បាន​លាក់​ទុក​នៅ​ក្នុង​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅក្នុង​ព្រះអង្គ មាន​លាក់ទុក​គ្រប់ទាំង​ទ្រព្យសម្បត្តិ​នៃ​ព្រះប្រាជ្ញាញាណ និង​ចំណេះដឹង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដែល​គ្រប់​ទាំង​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះ​ដឹង​លាក់​ទុក​ក្នុង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​ របស់​ព្រះ‌ជា‌ម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​ហ្នឹង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដែល​មាន​គ្រប់​ទាំង​ផល​ថ្លៃ​វិសេស​នៃ​ប្រាជ្ញា នឹង​សេចក្ដី​ចេះ​ដឹង​លាក់​ទុក​ក្នុង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​តម្រិះ និង​ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​របស់​អុលឡោះ​សុទ្ធ​តែ​លាក់​ទុក​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស​ហ្នឹង​ហើយ។

សូមមើលជំពូក ចម្លង




កូឡុស 2:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​កុំ​ខ្លាច​ពួកគេ​អី​ ព្រោះ​គ្មាន​ការ​លាក់​កំបាំង​ណា​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​ឲ្យ​គេ​ដឹង​ដែរ។​


ដូច្នេះ​ហើយ​ព្រះជាម្ចាស់​ក៏​បាន​មាន​បន្ទូល​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​ថា​ យើង​នឹង​ចាត់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ និង​ពួក​សាវក​ឲ្យ​ទៅ​ឯ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​នឹង​សម្លាប់​ ហើយ​បៀតបៀន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​


សេចក្ដី​សប្បុរស​ ប្រាជ្ញា​ និង​ចំណេះ​របស់​ព្រះជាម្ចាស់​បរិបូរ​ ជ្រាល​ជ្រៅ​ណាស់!​ គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បាន​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​អាច​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ​


ប៉ុន្ដែ​ព្រះគ្រិស្ដជា​អំណាច​របស់​ព្រះជាម្ចាស់​ និង​ជា​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកអ្នក​ដែល​ព្រះអង្គ​ត្រាស់ហៅ​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​


ប៉ុន្ដែ​ដោយសារ​ព្រះអង្គ​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ត្រលប់​ជា​ប្រាជ្ញា​ មកពី​ព្រះជាម្ចាស់​សម្រាប់​យើង​ ទាំង​ខាង​សេចក្ដី​សុចរិត​ សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​ប្រោសលោះ​


ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​នៅ​ក្នុង​យើង​ ទាំង​ខាង​ប្រាជ្ញា និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​


ដ្បិត​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​គ្រប់​ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះរាជ​បុត្រា​


យើង​ប្រកាស​អំពី​ព្រះអង្គ​ ហើយ​ដាស់​តឿន​ និង​បង្រៀន​មនុស្ស​គ្រប់​គ្នា​ដោយ​ប្រាជ្ញា​សព្វ​បែប​យ៉ាង​ ដើម្បី​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ពេញវ័យ​នៅ​ក្នុង​ព្រះគ្រិស្ដ​


ហេតុ​នេះ​ហើយ​ បាន​ជា​ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន‍​ឮ​អំពី​អ្នក​រាល់គ្នា​ យើង​បាន​អធិស្ឋាន​សម្រាប់​អ្នក​រាល់គ្នា​ឥត​ឈប់​ឈរ​ឡើយ ទាំង​ទូល​សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ពេញ​ដោយ​ការ​យល់​ដឹង​អំពី​បំណង​របស់​ព្រះអង្គ​តាមរយៈ​ប្រាជ្ញា​ និង​ចំណេះ​ដឹង​ទាំងឡាយ​ខាង​វិញ្ញាណ​


ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​


ដ្បិត​អ្នក​រាល់គ្នា​បាន​ស្លាប់​ហើយ​ រីឯ​ជីវិត​របស់​អ្នក​រាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​


ហេតុ​នេះ​ហើយ​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​ទៅ​លើ​សេចក្ដី​ល្អ​នោះ​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម