Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 10:10 - Khmer Christian Bible

10 ដ្បិត​មាន​គេ​និយាយ​ថា​ សំបុត្រ​របស់​គាត់​ធ្ងន់ៗ​ និង​មាន​អំណាច​ណាស់​ ប៉ុន្ដែ​ពេល​ជួប​ រូបកាយ​របស់​គាត់​ខ្សោយ​ ហើយ​ការ​និយាយ​ស្ដី​គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​មាន​គេ​និយាយថា​៖ “សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​គេ​ថា «សំបុត្រ​របស់​គាត់​មាន​ពាក្យ​ធ្ងន់ ហើយ​ខ្លាំង តែ​ពេល​គាត់​នៅ​ជា​មួយ នោះ​គាត់​ខ្សោយ ហើយ​ពាក្យ​សម្ដី​របស់​គាត់​ក៏​គួរ​ឲ្យ​មើល​ងាយ​ដែរ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​គេ​ថា «សំបុត្រ​លោក​មាន​ពាក្យ​ធ្ងន់ ហើយ​មាន​អំណាច តែ​កាល​ណា​លោក​នៅ​ជា​មួយ នោះ​លោក​ខ្សោយ​ខាង​រូប​សាច់​វិញ ហើយ​ពាក្យ​សំដី​លោក​ក៏​គួរ​ឲ្យ​មើល‌ងាយ​ដែរ»

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដ្បិត​មាន​គេ​ថា «ពាក្យ​ក្នុង​សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ​ណាស់ ហើយ​ក៏​តឹង‌រ៉ឹង​ផង តែ​ពេល​គាត់​នៅ​ទី​នេះ​គាត់​មិន​ហ៊ាន​ធ្វើ​អ្វី​នរណា​ទេ ហើយ​ក៏​គ្មាន​វោហារ​អ្វី​ដែរ»។

សូមមើលជំពូក ចម្លង




២ កូរិនថូស 10:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជទឹក​ទេ​ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ​ ហើយ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទេ​ ក្រែងលោ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍។​


ដ្បិត​ដោយសារ​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ហើយ​ បាន​ជា​មនុស្ស​លោក​មិន​បាន​ស្គាល់​ព្រះជាម្ចាស់​ដោយសារ​ប្រាជ្ញា​របស់​ខ្លួន​ទេ​ គឺ​ព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សង្គ្រោះ​ពួកអ្នក​ដែល​ជឿ​តាមរយៈ​សេចក្ដី​ប្រកាស​ដ៏​លេលា​នេះ​


ខ្ញុំ​ប៉ូល​ ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នក​រាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត​ និង​សេចក្ដី​ប្រណី​របស់​ព្រះគ្រិស្ដ​


ចូរ​ឲ្យ​មនុស្ស​បែប​នេះ​ដឹង​ការ​នេះ​ចុះ​ថា​ ពេល​យើង​មិន​នៅ​ជាមួយ​ សំដី​នៅ​ក្នុង​សំបុត្រ​យ៉ាង​ណា​ នោះ​ពេល​យើង​នៅ​ជាមួយ​ ការ​ប្រព្រឹត្ដិ​ក៏​យ៉ាង​នោះ​ដែរ​


​ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ ហាក់​ដូចជា​ខ្ញុំ​បំភ័យ​អ្នក​រាល់គ្នា​តាមរយៈ​សំបុត្រ​របស់​ខ្ញុំ​


ខ្ញុំ​និយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​ យើង​ខ្សោយ​ណាស់‍​ចំពោះ​សេចក្ដី​ទាំង​នេះ​ បើ​អ្នកណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​ នោះខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ ខ្ញុំ​ក៏​ហ៊ាន​ដែរ។​


ដ្បិត​ទោះបី​ខ្ញុំ​មិន​ពូកែខាង​សំដី​មែន​ ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​


ដ្បិត​អ្នក​រាល់គ្នា​កំពុង​រក​ភស្ដុតាង​អំពី​ការ​ដែល​ព្រះគ្រិស្ដ​មាន​បន្ទូល​តាមរយៈ​ខ្ញុំ​ ព្រះអង្គ​មិន​ខ្សោយ​ទេ​ចំពោះ​អ្នក​រាល់គ្នា​ ​គឺ​ព្រះអង្គ​មាន​អំណាច​នៅ​ក្នុង​អ្នក​រាល់គ្នា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម