បងប្អូនជាទីស្រឡាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយ ប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថា ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ
២ កូរិនថូស 12:19 - Khmer Christian Bible អ្នករាល់គ្នាស្មានជារហូតមកថា យើងដោះសានឹងអ្នករាល់គ្នា ប៉ុន្ដែយើងនិយាយនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់វិញ បងប្អូនជាទីស្រឡាញ់អើយ! សេចក្ដីទាំងអស់នោះគឺសម្រាប់ស្អាងចិត្ដអ្នករាល់គ្នាទេ។ ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នានឹកស្មានរហូតមកថា យើងកំពុងដោះសានឹងអ្នករាល់គ្នាឬ? យើងបាននិយាយក្នុងព្រះគ្រីស្ទ នៅចំពោះព្រះទេតើ! អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ សេចក្ដីទាំងអស់នេះ គឺដើម្បីស្អាងទឹកចិត្តអ្នករាល់គ្នាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាធ្លាប់គិតស្មានរហូតមកថា យើងកំពុងនិយាយដោះសានៅចំពោះអ្នករាល់គ្នាឬ? ឱពួកស្ងួនភ្ងាអើយ យើងនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងធ្វើអ្វីៗទាំងអស់ សម្រាប់តែនឹងស្អាងចិត្តអ្នករាល់គ្នាប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីយូរមកហើយ បងប្អូនប្រហែលជាចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយព្រះគ្រិស្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត តើអ្នករាល់គ្នាគិតស្មានថា យើងខ្ញុំកំពុងតែដោះសានឹងអ្នករាល់គ្នាឬអី ឱពួកស្ងួនភ្ងាអើយ យើងខ្ញុំនិយាយក្នុងព្រះគ្រីស្ទនៅចំពោះព្រះ ហើយយើងខ្ញុំនិយាយគ្រប់ទាំងអស់នេះ សំរាប់នឹងស្អាងចិត្តអ្នករាល់គ្នាឡើងទេ អាល់គីតាប តាំងពីយូរមកហើយ ប្រហែលជាបងប្អូនចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយអាល់ម៉ាហ្សៀស នៅចំពោះអុលឡោះ។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ |
បងប្អូនជាទីស្រឡាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយ ប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះ ដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថា ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ
ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។
ចូរយើងម្នាក់ៗធ្វើឲ្យអ្នកជិតខាងពេញចិត្ដ ដើម្បីជាការល្អសម្រាប់ស្អាងចិត្ដឡើង
ខ្ញុំនិយាយសេចក្ដីពិតនៅក្នុងព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ មនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ
ហេតុនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។
ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។
ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នា គឺម្នាក់មានចម្រៀងសរសើរតម្កើង ម្នាក់មានសេចក្ដីបង្រៀន ម្នាក់មានការបើកសំដែង ម្នាក់មានភាសាចម្លែកអស្ចារ្យ ហើយម្នាក់មានការបកប្រែ ចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។
ទោះបីខ្ញុំអួតជ្រុលអំពីសិទ្ធិអំណាចរបស់យើងដែលព្រះអម្ចាស់បានប្រទានឲ្យសម្រាប់ស្អាងចិត្ដ មិនមែនសម្រាប់បំផ្លាញអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ
ដោយសេចក្ដីពិតរបស់ព្រះគ្រិស្ដដែលនៅក្នុងខ្ញុំ មោទនៈភាពរបស់ខ្ញុំនេះនឹងមិនត្រូវស្ងប់នៅក្នុងតំបន់នៃស្រុកអាខៃឡើយ។
ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។
រីឯខ្ញុំវិញ ដើម្បីព្រលឹងរបស់អ្នករាល់គ្នា ខ្ញុំនឹងចំណាយទ្រព្យដោយអំណរបំផុត សូម្បីតែត្រូវចំណាយខ្លួនខ្ញុំឲ្យអស់ក្ដី បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងៗ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅៗឬ?
ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។
ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។
តើយើងចាប់ផ្ដើមលើកតម្កើងខ្លួនទៀតហើយឬ? ឬមួយយើងត្រូវការសំបុត្រណែនាំខ្លួនបង្ហាញអ្នករាល់គ្នា ឬពីអ្នករាល់គ្នា ដូចជាអ្នកខ្លះដែរឬ?
ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់អើយ! ដោយមានសេចក្ដីសន្យាទាំងនេះ ចូរយើងសំអាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបំពេញសេចក្ដីបរិសុទ្ធដោយការកោតខ្លាចព្រះជាម្ចាស់។
ដូច្នេះ បងប្អូនជាទីស្រឡាញ់ ជាទីនឹករឮកបំផុត ជាអំណរ និងជាកិត្ដិយសរបស់ខ្ញុំអើយ! ចូរបងប្អូនឈរឲ្យមាំមួនដូច្នេះនៅក្នុងព្រះអម្ចាស់ចុះ
ដូច្នេះ ចូរកម្សាន្ដចិត្ដគ្នា ហើយស្អាងគ្នាទៅវិញទៅមកដូចដែលអ្នករាល់គ្នាកំពុងធ្វើស្រាប់។
បងប្អូនជាទីស្រឡាញ់អើយ! ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាមានសេចក្ដីដ៏ប្រសើរជាង ដែលទាក់ទងនឹងសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា