Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:19 - Khmer Christian Bible

19 ដូច្នេះ​ហើយ​ យើង​ត្រូវ​ដេញ​តាម​សេចក្ដី​ទាំងឡាយ​ ដែល​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ និង​ការ​ស្អាង​ចិត្ដ​ដល់​គ្នា​ទៅវិញ​ទៅមក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ដោយហេតុនេះ ចូរឲ្យ​យើង​ស្វែងរក​អ្វីៗ​ដែល​នាំឲ្យមាន​សេចក្ដីសុខសាន្ត និង​អ្វីៗ​ដែល​នាំឲ្យមាន​ការស្អាងទឹកចិត្ត​ដល់​គ្នាទៅវិញទៅមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។

សូមមើលជំពូក ចម្លង




រ៉ូម 14:19
28 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ផ្សះផ្សាគេ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះជាម្ចាស់។​


អំបិល​ល្អ​ទេ​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ ចូរ​អ្នក​រាល់គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន​ និង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ​ចុះ»។​


ចំពោះ​អ្នក​រាល់គ្នា​វិញ​ ចូរ‍​រស់នៅ​ជាមួយ​មនុស្ស​ទាំង​អស់​ដោយ​សុខសាន្ដ​ចុះ​ បើ​ធ្វើ​កើត។​


ចូរ​យើង​ម្នាក់ៗ​ធ្វើ​ឲ្យ​អ្នក​ជិតខាង​ពេញចិត្ដ​ ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ដ​ឡើង​


ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​មិន​មែន​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ហើយ​ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែមិន​មែន​ទាំង​អស់​សុទ្ធតែ​ស្អាង​ឡើង​ទេ​


ដ្បិត​ខ្ញុំ​ក៏​ផ្គាប់​ចិត្ដ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ​ ទាំង​មិន​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


ដូច្នេះ​តើ​ធ្វើ​ដូចម្ដេច?​ បងប្អូន​អើយ!​ នៅ​ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​ គឺ​ម្នាក់​មាន​ចម្រៀង​សរសើរ​តម្កើង​ ម្នាក់​មាន​សេចក្ដី​បង្រៀន​ ម្នាក់​មាន​ការ​បើកសំដែង​ ម្នាក់​មាន​ភាសា​ចម្លែក​អស្ចារ្យ​ ហើយ​ម្នាក់​មាន​ការ​បកប្រែ​ ចូរ​ធ្វើ​ការ​ទាំង​អស់​សម្រាប់​ការ​ស្អាង​ចិត្ដ​ចុះ។​


ប៉ុន្ដែ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិញ​ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស​ សម្រាប់​ការ​ស្អាង​ចិត្ដ​ ការ​លើក​ទឹក​ចិត្ដ​ និង​ការ​កំសាន្ដ​ចិត្ដ​


អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ស្អាង​តែ​ខ្លួន​ឯង​ទេ​ រីឯ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​ ស្អាង​ក្រុមជំនុំ​វិញ។​


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​បាន​ទាំង‍​អស់​គ្នា​ ប៉ុន្ដែ​ចង់​ឲ្យ​អ្នក​រាល់គ្នា​អាច​ថ្លែង​ព្រះបន្ទូល​បាន​ជា​ជាង​ ដ្បិត​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ លុះត្រា​តែ​ឲ្យ​អ្នក​នោះ​បកប្រែ​ផង​ ដើម្បី​ឲ្យ​ក្រុមជំនុំ​ទទួល​បាន​ការ​ស្អាង​ចិត្ដ​


ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​


ឥឡូវ​នេះ​ ចំពោះ​សំណែន​ដល់​រូប​ព្រះ​ យើង​ដឹង​ថា​ ​យើង​ចេះ​ដឹង​ទាំង​អស់​គ្នា​ហើយ។​ ការ​ចេះ​ដឹង​នាំ​ឲ្យ​អួត​ខ្លួន​ ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​នាំ​ឲ្យ​ស្អាងចិត្ដ។​


អ្នក​រាល់គ្នា​ស្មាន​ជា​រហូត​មក​ថា​ ​យើង​ដោះសា​នឹង​អ្នក​រាល់គ្នា​ ប៉ុន្ដែ​យើង​និយាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​វិញ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សេចក្ដី​ទាំង​អស់​នោះ​គឺសម្រាប់​ស្អាង​ចិត្ដ​អ្នក​រាល់គ្នា​ទេ។​


​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​


ដើម្បី​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​សម្រាប់​កិច្ចការ​បម្រើ​ និង​ការ​ស្អាង​រូបកាយ​របស់​ព្រះគ្រិស្ដ​


កុំ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​ចេញ​ពី​មាត់​អ្នក​រាល់គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​និយាយ​ពាក្យ​ល្អៗ‍​សម្រាប់​ការ​ស្អាង​ចិត្ដ​តាម​ដែល​ត្រូវ​ការ​ ដើម្បី​ផ្ដល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្ដាប់។​


ឬ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​ និង​បញ្ជី​វង្ស​ត្រកូល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ​ ព្រោះ​រឿង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​ជាង​ការ​បម្រើ​ព្រះជាម្ចាស់​ដោយ​ជំនឿ។​


ដូច្នេះ​ ចូរ​រត់​គេច​ពី​សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យ​ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត​ ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​ជាមួយ​ពួកអ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ។​


ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​ នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះអម្ចាស់​ឡើយ។​


ចូរ​ឲ្យ​អ្នក​នោះ​ចៀស​វាង​ពី​ការ​អាក្រក់​ ហើយ​ប្រព្រឹត្ដ​ល្អ​វិញ​ ចូរ​ឲ្យ​អ្នក​នោះ​ស្វែងរក​ ព្រមទាំង​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម