Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 11:10 - Khmer Christian Bible

10 ដោយ​សេចក្ដី​ពិត​របស់​ព្រះគ្រិស្ដ​ដែល​នៅ​ក្នុង​ខ្ញុំ​ មោទនៈភាព​របស់​ខ្ញុំ​នេះ​នឹង​មិន​ត្រូវ​ស្ងប់​នៅ​ក្នុង​តំបន់​នៃ​ស្រុក​អាខៃឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដូចដែល​សេចក្ដីពិត​របស់​ព្រះ​គ្រីស្ទ​ស្ថិតនៅ​ក្នុង​ខ្ញុំ មោទនភាព​របស់ខ្ញុំ​នេះ នឹង​មិន​ត្រូវបាន​បញ្ឈប់​នៅ​តំបន់​អាខៃ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​សូម​ប្រាប់ ដោយ​សេចក្តី​ពិត​របស់​ព្រះ‌គ្រីស្ទ​ដែល​នៅ​ក្នុង​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្តី​អំនួត​របស់​ខ្ញុំ​នេះ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​សូម​បញ្ជាក់​ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះ‌គ្រិស្ត​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខ្ញុំ​ប្រាប់​ដោយ​នូវ​សេចក្ដី​ពិត​របស់​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ថា គ្មាន​អ្នក​ណា​អាច​នឹង​បំបាត់​សេចក្ដី​អំនួត​នេះ​ពី​ខ្ញុំ នៅ​ក្នុង​ស្រុក​អាខៃ​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ខ្ញុំ​សូម​បញ្ជាក់ ដោយ​មាន​សេចក្ដី​ពិត​របស់​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្ដិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 11:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ នៅពេល​លោក​កាលីយ៉ូ​ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ​ ជនជាតិ​យូដា​បាន​បះបោរ​ព្រមគ្នា​ប្រឆាំង​លោក​ប៉ូល​ ហើយ​នាំ​គាត់​ទៅ​សាលា​ក្ដី​


កាល​លោក​អ័ប៉ុឡូស​មាន​បំណង​ឆ្លង​ទៅ​ស្រុក​អាខៃ​ ពួក​បងប្អូន​ក៏​លើក​ទឹកចិត្ដ​គាត់​ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួល​ស្វាគមន៍​គាត់​ ហើយ​ពេល​គាត់​ទៅ​ដល់​ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយសារ​ព្រះគុណ​


ហើយ​ព្រះជាម្ចាស់​ ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ជា​សាក្សី​របស់​ខ្ញុំ​ថា​ ខ្ញុំ​តែងតែ​នឹក​ចាំ​ពី​អ្នក​រាល់គ្នា​


សូម​ជម្រាបសួរ​ដល់​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ដែរ​ សូម​ជម្រាបសួរ​ដល់​លោក​អេប៉ាយនេត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ ដែល​ជា​ផល​ដំបូង​ពី​ស្រុក​អាស៊ី​ថ្វាយ​ដល់​ព្រះគ្រិស្ដ។​


ខ្ញុំ​និយាយ​សេចក្ដី​ពិត​នៅ​ក្នុង​ព្រះគ្រិស្ដ​ ខ្ញុំ​មិន​កុហក​ទេ​ មនសិការ​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជាមួយ​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ហើយ​ថា​ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ជា​ផល​ដំបូង​នៅ​ស្រុក​អាខៃ​ ព្រមទាំង​បាន​ដាក់​ខ្លួន​នៅ​ក្នុង​មុខងារ​បម្រើ​ពួក​បរិសុទ្ធ​


ខ្ញុំ​ប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះគ្រិស្ដ​យេស៊ូ​ តាម​បំណង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ ជូន​ចំពោះ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​ រួមទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ស្រុក​អាខៃ​ទាំង​មូល​


ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​


ហើយ​យើង​មិន​អួត​ហួស​ខ្នាត​អំពី​ការ​នឿយ​ហត់​របស់​អ្នក​ដទៃ​ឡើយ​ ប៉ុន្ដែ​យើង​មាន​សង្ឃឹម​ថា​ នៅ​ពេល​ជំនឿ​របស់​អ្នក​រាល់គ្នា​ចម្រើន​ឡើង​ នោះ​ដែន​កំណត់​របស់​យើង​ក្នុង​ចំណោម​អ្នក​រាល់គ្នានឹង​រីកចម្រើន​ឡើង​យ៉ាង​ធំ​


ដូច្នេះ​ ខ្ញុំ​នឹងបន្ដ​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ទៀត​ ដើម្បី​ដក​ឱកាស​ចេញ​ពី​ពួកអ្នក​ដែល​ចង់​បាន​ឱកាស​ ឲ្យ​គេ​គិត​ថា​ខ្លួន​ស្មើ​នឹង​យើង​នៅ​ក្នុង​ចំណុច​ដែល​ពួកគេ​អួត​នោះ។​


ហើយ​ព្រះជាម្ចាស់​ និង​ព្រះ​វរ​បិតា​របស់​ព្រះអម្ចាស់​យេស៊ូ​ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់កល្ប​ជានិច្ច​ ព្រះអង្គ​ជ្រាប​ថា​ ខ្ញុំ​មិន​កុហក​ទេ‍។​


អ្នក​រាល់គ្នា​ស្មាន​ជា​រហូត​មក​ថា​ ​យើង​ដោះសា​នឹង​អ្នក​រាល់គ្នា​ ប៉ុន្ដែ​យើង​និយាយ​នៅ​ក្នុង​ព្រះគ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​វិញ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សេចក្ដី​ទាំង​អស់​នោះ​គឺសម្រាប់​ស្អាង​ចិត្ដ​អ្នក​រាល់គ្នា​ទេ។​


ដ្បិត​ខ្ញុំ​បាន​ស្គាល់​ចិត្ដ​សង្វាត​របស់​អ្នក​រាល់គ្នា​ហើយ​ បាន​ជា​ខ្ញុំ​អួត​ពួកអ្នក​ស្រុក​ម៉ាសេដូន​ពី​អ្នក​រាល់គ្នា​ថា​ ពួកអ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀម​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ ភាព​ប្ដូរផ្ដាច់​របស់​អ្នក​រាល់គ្នា​បាន​ជំរុញ​ទឹក​ចិត្ដ​មនុស្ស​ជាច្រើន។​


សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ មើល៍​ នៅ​ចំពោះ​ព្រះជាម្ចាស់​ ខ្ញុំ​មិន​កុហក​ទេ។​


ដូច្នេះ​ មិន​មែន​ខ្ញុំ​ទេ​ដែល​រស់នៅ​ គឺ​ព្រះគ្រិស្ដ​វិញ​ ដែល​រស់នៅ​ក្នុង​ខ្ញុំ​ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅ​ក្នុង​សាច់ឈាម​នា​ពេល​ឥឡូវ​នេះ​ ខ្ញុំ​រស់​ដោយសារ​ជំនឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដែល​បាន​ស្រឡាញ់​ខ្ញុំ​ និង​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ខ្ញុំ​


អ្នក​រាល់គ្នា​ និង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​ អំពី​របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដែល​ជា​អ្នក​ជឿ​ គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​ សុចរិត​ ហើយ​ឥត​បន្ទោស​បាន។​


អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ​ ឬ​មាន​ពុត​ដោយ​ព្រោះ​សេចក្ដី​លោភលន់​ឡើយ​ ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​


ព្រះអង្គ​បាន​តែង​តាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​ គឺ​ជា​គ្រូ​បង្រៀន​សាសន៍​ដទៃ​អំពី​ជំនឿ​ និង​សេចក្ដី​ពិត។​ ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម