ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
២ កូរិនថូស 10:7 - Khmer Christian Bible អ្នករាល់គ្នាមើលអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ បើអ្នកណាជឿជាក់ថា ខ្លួនជារបស់ព្រះគ្រិស្ដ ចូរឲ្យអ្នកនោះគិតពីសេចក្ដីនេះដោយខ្លួនឯងម្ដងទៀតចុះថា យើងក៏ជារបស់ព្រះគ្រិស្ដដូចគេដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមើលតែឫកពាខាងក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ព្រះគ្រីស្ទ អ្នកនោះត្រូវពិចារណាសេចក្តីនេះដោយខ្លួនឯងម្ដងទៀតថា យើងក៏ជារបស់ព្រះគ្រីស្ទ ដូចអ្នកនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាមើលតែឫកពាខាងក្រៅឬអី បើអ្នកណាជឿប្រាកដថា ខ្លួនជារបស់ផងព្រះគ្រីស្ទ នោះត្រូវពិចារណាសេចក្ដីនេះ ដោយខ្លួនឯងទៀត គឺថា យើងខ្ញុំជារបស់ព្រះគ្រីស្ទដូចជាអ្នកនោះដែរ អាល់គីតាប សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់អាល់ម៉ាហ្សៀស យើងក៏ជាកូនចៅរបស់អាល់ម៉ាហ្សៀសដូចគាត់ដែរ។ |
ហើយគ្រប់ការទាំងអស់ដែលពួកគេធ្វើ គឺដើម្បីឲ្យមនុស្សឃើញតែប៉ុណ្ណោះ គឺពួកគេបានពង្រីកស្លាកដែលពួកគេពាក់កាន់តែធំឡើងៗ ឯរំយោលអាវវិញកាន់តែវែងទៅៗដែរ។
ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលរាប់ខ្លួនឯងថាសុចរិតនៅចំពោះមុខមនុស្ស តែព្រះជាម្ចាស់ជ្រាបពីចិត្ដអ្នករាល់គ្នា ដ្បិតអ្វីដែលជាទីរាប់អានបំផុតនៅក្នុងចំណោមមនុស្ស គឺជាទីស្អប់ខ្ពើមបំផុតនៅមុខព្រះជាម្ចាស់។
ចូរកុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្ដែចូរវិនិច្ឆ័យតាមសេចក្ដីយុត្ដិធម៌វិញ»។
ខ្ញុំនិយាយដូច្នេះ ព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នានិយាយថា ខ្ញុំជាសិស្សរបស់លោកប៉ូល ខ្ញុំជាសិស្សរបស់លោកអ័ប៉ុឡូស ខ្ញុំជាសិស្សរបស់លោកកេផាស ឬខ្ញុំជាសិស្សរបស់ព្រះគ្រិស្ដ។
បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។
ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួន គឺព្រះគ្រិស្ដជាផលដំបូង បន្ទាប់មក គឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដ នៅពេលព្រះអង្គយាងមក
តើខ្ញុំគ្មានសេរីភាពទេឬ? តើខ្ញុំមិនមែនជាសាវកទេឬ? តើខ្ញុំមិនបានឃើញព្រះយេស៊ូជាព្រះអម្ចាស់របស់យើងទេឬ? តើអ្នករាល់គ្នាមិនមែនជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ទេឬ?
ខ្ញុំប៉ូល ដែលតាមសំបកក្រៅជាមនុស្សសុភាពពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្ដែមោះមុតចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាដោយចិត្ដស្លូតបូត និងសេចក្ដីប្រណីរបស់ព្រះគ្រិស្ដ
តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
ដ្បិតបើមានអ្នកណាម្នាក់មកប្រកាសអំពីព្រះយេស៊ូមួយទៀតដែលយើងមិនបានប្រកាស ឬឲ្យអ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល ឬឲ្យទទួលដំណឹងល្អផ្សេងទៀតដែលអ្នករាល់គ្នាមិនបានទទួល នោះអ្នករាល់គ្នាទ្រាំបានយ៉ាងងាយ។
ខ្ញុំបានត្រលប់ជាមនុស្សល្ងង់ដោយសារអ្នករាល់គ្នាបង្ខំខ្ញុំ តាមពិតខ្ញុំគួរទទួលបានការលើកតម្កើងពីអ្នករាល់គ្នា ព្រោះទោះបីខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំគ្មានអ្វីចាញ់ពួកកំពូលសាវកទាំងនោះដែរ។
ដ្បិតអ្នករាល់គ្នាកំពុងរកភស្ដុតាងអំពីការដែលព្រះគ្រិស្ដមានបន្ទូលតាមរយៈខ្ញុំ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺព្រះអង្គមានអំណាចនៅក្នុងអ្នករាល់គ្នា
យើងមិនមែនលើកតម្កើងខ្លួននៅចំពោះអ្នករាល់គ្នាទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាមានមោទនភាពអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាឆ្លើយតបនឹងពួកអ្នកដែលកំពុងអួតពីសំបកក្រៅ ប៉ុន្ដែមិនមែនពីក្នុងចិត្ដ
បើអ្នករាល់គ្នាជារបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាជាពូជពង្សរបស់លោកអ័ប្រាហាំដែរ ហើយជាអ្នកស្នងមរតកតាមសេចក្ដីសន្យាទៀតផង។
រីឯយើងវិញ យើងមកពីព្រះជាម្ចាស់ ហើយអ្នកណាដែលស្គាល់ព្រះជាម្ចាស់ អ្នកនោះក៏ស្ដាប់យើងដែរ ប៉ុន្ដែអ្នកណាដែលមិនមកពីព្រះជាម្ចាស់ អ្នកនោះមិនស្ដាប់យើងឡើយ ដូច្នេះហើយបានជាយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។