Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:15 - Khmer Christian Bible

15 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​រាល់គ្នា​ជា​ពួក​អ្នក​ដែល​រាប់​ខ្លួន​ឯង​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស​ តែ​ព្រះជាម្ចាស់​ជ្រាប​ពី​ចិត្ដ​អ្នក​រាល់គ្នា ដ្បិត​អ្វី​ដែល​ជា​ទី​រាប់​អាន​បំផុត​នៅ​ក្នុង​ចំណោម​មនុស្ស​ គឺ​ជា​ទី​ស្អប់ខ្ពើម​បំផុត​នៅ​មុខ​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នករាល់គ្នា​ជា​អ្នក​ដែល​បង្ហាញថា​ខ្លួន​សុចរិត​នៅមុខ​មនុស្ស ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​ចិត្ត​របស់អ្នករាល់គ្នា​។ ជាការពិត អ្វី​ដែល​រាប់ថា​ល្អប្រសើរ​ក្នុងចំណោម​មនុស្ស គឺជា​ទីស្អប់ខ្ពើម​នៅចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ជា​ពួក​សម្តែង​ខ្លួន​ថា​សុចរិត​នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សម្តែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​ពួក​ដែល​សំដែង​ខ្លួន​ជា​សុចរិត នៅ​ចំពោះ​មុខ​មនុស្ស តែ​ព្រះ‌ទ្រង់​ជ្រាប​ចិត្ត​អ្នក​រាល់​គ្នា​ហើយ ដ្បិត​របស់​ណា​ដែល​មនុស្ស​គាប់​ចិត្ត​រាប់​អាន​ជា​ច្រើន នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សំដែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ អុលឡោះ​ឈ្វេង​យល់​ចិត្ដ​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ អុលឡោះ​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។

សូមមើលជំពូក ចម្លង




លូកា 16:15
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ពួកគេ​ធ្វើ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​ឃើញ​តែ​ប៉ុណ្ណោះ​ គឺ​ពួក​គេ​បាន​ពង្រីក​ស្លាក​ដែល​ពួក​គេ​ពាក់​កាន់​តែ​ធំ​ឡើងៗ​ ឯ​រំយោល​អាវ​វិញ​កាន់​តែ​វែង​ទៅៗ​ដែរ។​


នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​


ដូច្នេះ ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ផ្លុំ​ត្រែ​ ដើម្បី​ចេញ​មុខ​ ដូច​ជា​ពួក​មនុស្ស​មាន​ពុត​បាន​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​តាម​ផ្លូវ​ ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​នោះទេ។​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ។​


នៅ​ពេល​អ្នក​រាល់គ្នា​អធិស្ឋាន​ ចូរ​កុំ​ធ្វើ​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ ព្រោះ​ពួក​គេ​ចូល​ចិត្ដ​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​ទី​សាធារណៈ​ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ​


ប៉ុន្ដែ​ដោយ​ចង់​បញ្ជាក់​ថា​ខ្លួន​គាត់​សុចរិត​ គាត់​ក៏​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នកណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?»​


ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​រាល់គ្នា​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​សំអាត​ពែង​ និង​ចាន​តែ​ខាង​ក្រៅ​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​វិញ​ ពេញ​ដោយ​សេចក្ដី​លោភលន់​ និង​សេចក្ដី​អាក្រក់។​


អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ពេល​ម្នាក់​នេះ​ទៅ​ដល់​ផ្ទះ​វិញ​ គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ មិន​មែន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​នោះ​ទេ​ ដ្បិត​អ្នកណា​លើក​តម្កើង​ខ្លួននឹង​ត្រូវ​បន្ទាប​ចុះ​ ឯ​អ្នកណា​បន្ទាប​ខ្លួននឹង​ត្រូវ​លើក​តម្កើង​វិញ»។​


ប៉ុន្ដែ​គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ»​


ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​នេះ​ទៅ​អ្នក​ខ្លះ​ដែល​គិត​ថា​ ខ្លួន​ឯង​សុចរិត​ ហើយ​មើល​ងាយ​អ្នក​ដទៃ​ថា៖​


ដូច្នេះ​ពួកគេ​ក៏​ចាត់​អ្នក​ស៊ើប​ការណ៍​ក្លែង​ជា​អ្នក​សុចរិត​ឃ្លាំ​មើល​ព្រះអង្គ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ចាប់​កំហុស​ព្រះបន្ទូល​របស់​ព្រះអង្គ​បាន​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​ទៅ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធរ​របស់​លោក​អភិបាល។​


ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យ៉ាង​យូរ​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​អ្នកណា​ធ្វើ​បន្ទាល់​អំពី​មនុស្ស​ទេ​ ព្រោះ​ព្រះអង្គ​ជ្រាប​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ដ​របស់​ពួកគេ។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ជា​លើក​ទី​បី​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?»​ លោក​ពេត្រុស​បាន​ព្រួយ​ចិត្ត​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់​ដល់​ទៅ​បី​ដង​ថា​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ?​ ដូច្នេះ​គាត់​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​ដឹង​គ្រប់​ការ​ទាំង​អស់​ គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​ចៀម​របស់​ខ្ញុំ​ផង!​


បន្ទាប់មក​ អ្នក​នេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដី​ស្រែ​មួយ​កន្លែង​ ហើយ​ក៏​ដួល​ផ្កាប់​មុខ​ ធ្លាយ​ពោះ​ ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់​


បន្ទាប់មក​ ពួកគេ​បាន​អធិស្ឋាន​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ ព្រះអង្គ​យល់ចិត្ដ​មនុស្ស​គ្រប់គ្នា​ សូម​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ ព្រះអង្គ​ជ្រើសរើស​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​


រីឯ​ព្រះជាម្ចាស់​ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ ព្រះអង្គ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ពួកគេ​ ដោយ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ​


ដូច្នេះ​ គ្មាន​មនុស្ស​ណា​អាច​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​បាន​ ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យ​ឡើយ​ ដ្បិត​ដោយសារ​គម្ពីរ​វិន័យ​យើង​ស្គាល់​បាប​កាន់​តែ​ច្បាស់។​


ឯ​ព្រះអង្គ​ដែល​ឈ្វេងយល់​ចិត្ត​របស់​មនុស្ស​ ព្រះអង្គ​ដឹង​ពី‍​គំនិត​របស់​ព្រះវិញ្ញាណ​ ព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​ពួក​បរិសុទ្ធ​ត្រូវ​នឹង​បំណង​របស់​ព្រះជាម្ចាស់។​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


ផ្ទុយ​ទៅ​វិញ​ ចូរ​តុបតែង​មនុស្ស​ខាង​ក្នុង​ចិត្ត​ ដោយ​គ្រឿង​ដែល​មិន​ពុករលួយ​ គឺ​ដោយ​វិញ្ញាណ​ស្លូតបូត​ និង​ស្រគត់ស្រគំ​ ដែល​មាន​តម្លៃ​បំផុត​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះជាម្ចាស់។​


រីឯ​បុរស​ក្មេង​វិញ​ ក៏​ដូច្នេះ​ដែរ​ ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ ហើយ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ ព្រោះ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​អួតអាង​ ប៉ុន្ដែ​ផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។​


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម