ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេ ហើយដើមឈើមិនល្អក៏មិនអាចឲ្យផ្លែល្អដែរ
១ យ៉ូហាន 3:9 - Khmer Christian Bible អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ដូច្នេះហើយបានជាមិនអាចប្រព្រឹត្ដបាបបានឡើយ ដ្បិតគេកើតពីព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលកើតមកពីព្រះ មិនបន្តប្រព្រឹត្តបាបទេ ពីព្រោះគ្រាប់ពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ; អ្នកនោះមិនអាចបន្តប្រព្រឹត្តបាបបានឡើយ ពីព្រោះគាត់បានកើតមកពីព្រះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលកើតពីព្រះ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចធ្វើបាបបានឡើយ ព្រោះគេបានកើតមកពីព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជ របស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក អាល់គីតាប អ្នកដែលកើតមកពីអុលឡោះ មិនប្រព្រឹត្ដអំពើបាបទេ ដ្បិតពូជរបស់ទ្រង់ស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្ដអំពើបាបបានឡើយ ព្រោះគេកើតមកពីអុលឡោះ។ |
ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេ ហើយដើមឈើមិនល្អក៏មិនអាចឲ្យផ្លែល្អដែរ
គឺជាកូនដែលមិនមែនកើតមកពីឈាម ឬពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។
មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ រីឯព្រះវិញ្ញាណក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ដូច្នេះ អ្នករាល់គ្នាមិនធ្វើអ្វីដែលអ្នករាល់គ្នាចង់ទេ
ដោយសង្ឃឹមលើជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់ដ៏ស្មោះត្រង់បានសន្យាតាំងពីមុនអស់កល្បជានិច្ច
ដ្បិតអ្នករាល់គ្នាបានកើតជាថ្មី មិនមែនពីពូជដែលពុករលួយទេ ប៉ុន្ដែពីពូជដែលមិនពុករលួយ គឺដោយសារព្រះបន្ទូលដ៏រស់ និងដ៏នៅស្ថិតស្ថេររបស់ព្រះជាម្ចាស់។
បើអ្នករាល់គ្នាដឹងថាព្រះអង្គសុចរិត នោះអ្នករាល់គ្នាក៏ដឹងដែរថា អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីសុចរិត អ្នកទាំងនោះកើតពីព្រះអង្គ។
អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ នោះមិនប្រព្រឹត្ដបាបទេ ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមិនបានឃើញព្រះអង្គឡើយ ហើយក៏មិនស្គាល់ព្រះអង្គដែរ។
បងប្អូនជាទីស្រឡាញ់អើយ! ចូរឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលមានសេចក្ដីស្រឡាញ់ នោះកើតមកពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ព្រះជាម្ចាស់ដែរ
អស់អ្នកដែលជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអស់អ្នកដែលស្រឡាញ់ព្រះអង្គដែលបានបង្កើតខ្លួនមក ក៏ស្រឡាញ់អ្នកដែលកើតពីព្រះអង្គដែរ។
យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។
ដ្បិតអស់អ្នកដែលកើតពីព្រះជាម្ចាស់ឈ្នះលោកិយនេះ ហើយនេះជាជ័យជម្នះដែលឈ្នះលោកិយនេះ គឺជំនឿរបស់យើង។
ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្ដល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្ដអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។