Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 1:23 - Khmer Christian Bible

23 ដ្បិត​អ្នក​រាល់គ្នា​បាន​កើត​ជា​ថ្មី​ មិន​មែន​ពី​ពូជ​ដែល​ពុករលួយ​ទេ​ ប៉ុន្ដែពី​ពូជ​ដែល​មិន​ពុករលួយ​ គឺ​ដោយ​សារ​ព្រះបន្ទូល​ដ៏​រស់​ និង​ដ៏​នៅ​ស្ថិតស្ថេរ​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អ្នករាល់គ្នា​បាន​កើតជាថ្មី មិនមែន​ពី​គ្រាប់ពូជ​ដែលរមែងតែងតែសាបសូន្យ​ទេ គឺ​ពី​គ្រាប់ពូជ​ដែលមិនចេះសាបសូន្យ​វិញ តាមរយៈ​ព្រះបន្ទូល​ដ៏​មានជីវិតរស់ និង​ដ៏​នៅស្ថិតស្ថេរ​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​បងប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក‌រលួយ​វិញ គឺ​ជា​ព្រះ‌បន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់‌លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប

សូមមើលជំពូក ចម្លង




១ ពេត្រុស 1:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​


រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូច​ត​ទៅ​ គ្រាប់​ពូជ​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​


គឺ​ជា​កូន​ដែល​មិនមែន​កើត​មកពី​ឈាម​ ឬ​ពី​ប្រាថ្នា​ខាង​រូប​សាច់​ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ​ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។​


គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ព្រះបន្ទូល​ ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​កើត​មក​ទាំងឡាយ​ បើ​គ្មាន​ព្រះបន្ទូល​ទេ​ គ្មាន​របស់​ណា​មួយ​កើត​មក​ឡើយ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​


វិញ្ញាណ​ផ្ដល់​ជីវិត​ រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ ឯ​ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ជា​វិញ្ញាណ​ ហើយ​ជា​ជីវិត​


ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​


ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត​ មាន​អំណាច​ ហើយ​មុត​ជាង​ដាវ​មុខ​ពីរ​ដែល​ចាក់​ទម្លុះ​រហូត​ដល់​កាត់​ព្រលឹង​ និង​វិញ្ញាណ​ ព្រមទាំង​សន្លាក់​ឆ្អឹង​ និង​ខួរ​ឆ្អឹង​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ រួច​វិនិច្ឆ័យ​ទាំង​គំនិត​ និង​បំណង​ចិត្ត​ទៀត​ផង‍។​


ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​


ប៉ុន្ដែ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ ហើយ​ព្រះបន្ទូល​នេះ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​មក​អ្នក​រាល់គ្នា។​


គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើត​យើង​ជា​ថ្មី​ ស្រប​តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​យើង​បាន​ចូលទៅក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រស់​តាមរយៈ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​


អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ពូជ​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ ដូច្នេះ​ហើយ​បាន​ជា​មិន​អាច​ប្រព្រឹត្ដ​បាប​បាន​ឡើយ​ ដ្បិត​គេ​កើត​ពី​ព្រះជាម្ចាស់​


យើង​ដឹង​ថា​ អស់​អ្នក​ដែល​កើត​ពី​ព្រះជាម្ចាស់​ នោះ​មិន​ប្រព្រឹត្ដ​បាប​ឡើយ​ ព្រោះ​ព្រះអង្គ​ដែល​ប្រសូត​ពី​ព្រះជាម្ចាស់​បាន​ការពារ​អ្នក​នោះ​ ហើយ​អារក្ស​សាតាំង​មិន​ប៉ះពាល់​អ្នក​នោះ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម