ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
១ កូរិនថូស 10:32 - Khmer Christian Bible សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក ព្រះគម្ពីរខ្មែរសាកល កុំឲ្យមានការជំពប់ដួលដល់ជនជាតិយូដា ឬសាសន៍ដទៃ ឬក្រុមជំនុំរបស់ព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំធ្វើឲ្យជំពប់ចិត្តដល់សាសន៍យូដា ដល់សាសន៍ក្រិក ឬក្រុមជំនុំរបស់ព្រះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិក ឬក្រុមជំនុំ*របស់ព្រះជាម្ចាស់ ជំពប់ចិត្តឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ អាល់គីតាប សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដាសាសន៍ក្រិក ឬក្រុមជំអះរបស់អុលឡោះជំពប់ចិត្ដឡើយ។ |
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
ដោយហេតុនេះហើយបានជាខ្ញុំផ្ទាល់តែងតែខំប្រឹងឲ្យមានមនសិការឥតបន្ទោសបាន ទាំងនៅចំពោះព្រះជាម្ចាស់ និងមនុស្សទាំងឡាយជានិច្ច
ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។
ដ្បិតខ្ញុំក៏ផ្គាប់ចិត្ដមនុស្សគ្រប់គ្នានៅក្នុងគ្រប់ការទាំងអស់ដែរ ទាំងមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សជាច្រើនវិញ ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ។
តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់ អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះ ខ្ញុំមិនសរសើរទេ។
នៅក្នុងក្រុមជំនុំ ព្រះជាម្ចាស់បានតាំងឲ្យមានពួកសាវកជាមុន ទីពីរឲ្យមានពួកអ្នកនាំព្រះបន្ទូល ទីបីឲ្យមានពួកគ្រូ បន្ទាប់មកឲ្យមានអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អំណោយទាននៃការប្រោសឲ្យជា អ្នកជំនួយការ អ្នកបម្រើការ និងអ្នកនិយាយភាសាចម្លែកអស្ចារ្យ។
ដ្បិតក្នុងចំណោមពួកសាវក ខ្ញុំជាអ្នកតូចជាងគេ ហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់
ចូរឲ្យម្នាក់ៗរស់នៅដូចដែលព្រះអម្ចាស់បានចែកឲ្យ និងដូចដែលព្រះអម្ចាស់បានត្រាស់ហៅម្នាក់ៗចុះ ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំទាំងអស់។
ដូច្នេះបើអាហារណាធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល ខ្ញុំមិនបរិភោគអាហារនោះជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។
ខ្ញុំប៉ូលជាសាវកម្នាក់របស់ព្រះគ្រិស្ដយេស៊ូ តាមបំណងរបស់ព្រះជាម្ចាស់ ព្រមទាំងធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស រួមទាំងពួកបរិសុទ្ធទាំងអស់នៅស្រុកអាខៃទាំងមូល
យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ
អ្នករាល់គ្នាបានឮអំពីកិរិយារបស់ខ្ញុំ កាលនៅក្នុងសាសនាយូដារួចមកហើយ គឺខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងបំផុត ទាំងបំផ្លាញក្រុមជំនុំទៀតផង។
នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
រីឯខាងភាពប្ដូរផ្ដាច់ ខ្ញុំជាអ្នកបៀតបៀនក្រុមជំនុំ ខាងសេចក្ដីសុចរិតក្នុងគម្ពីរវិន័យវិញ ខ្ញុំជាអ្នកដែលឥតបន្ទោសបានឡើយ។
បងប្អូនអើយ! អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅស្រុកយូដា ដ្បិតអ្នករាល់គ្នាបានទទួលរងទុក្ខពីជនរួមជាតិរបស់ខ្លួនដូចដែលក្រុមជំនុំទាំងនោះបានទទួលពីជនជាតិយូដាដែរ
ប៉ុន្ដែបើខ្ញុំក្រមកក៏អ្នកនឹងដឹងអំពីរបៀបដែលត្រូវប្រព្រឹត្ដក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
(បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?)