១ កូរិនថូស 10:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 កុំធ្វើឲ្យជំពប់ចិត្តដល់សាសន៍យូដា ដល់សាសន៍ក្រិក ឬក្រុមជំនុំរបស់ព្រះឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល32 កុំឲ្យមានការជំពប់ដួលដល់ជនជាតិយូដា ឬសាសន៍ដទៃ ឬក្រុមជំនុំរបស់ព្រះ សូមមើលជំពូកKhmer Christian Bible32 សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិក ឬក្រុមជំនុំ*របស់ព្រះជាម្ចាស់ ជំពប់ចិត្តឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ សូមមើលជំពូកអាល់គីតាប32 សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដាសាសន៍ក្រិក ឬក្រុមជំអះរបស់អុលឡោះជំពប់ចិត្ដឡើយ។ សូមមើលជំពូក |
សូមជម្រាបមកក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស ជាអស់អ្នកដែលព្រះបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ រួមជាមួយអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
តើអ្នករាល់គ្នាគ្មានផ្ទះសំបែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយអ្នករាល់គ្នាប្រមាថមើលងាយក្រុមជំនុំរបស់ព្រះ ហើយបង្អាប់បង្ឱនអស់អ្នកដែលគ្មានអ្វីបរិភាគ? តើគួរឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដូចម្តេច? គួរឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ខ្ញុំមិនសរសើរអ្នករាល់គ្នាក្នុងរឿងនេះទេ។