Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:31 - Khmer Christian Bible

31 ដូច្នេះ​ ទោះបី​អ្នក​រាល់គ្នា​បរិភោគ​ ឬ​ផឹក​ ឬ​ធ្វើ​អ្វី​ក៏ដោយ​ ចូរ​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ដូច្នេះ ទោះ​បី​បងប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បងប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ក៏​ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី‌ល្អ​ដល់​ព្រះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ដូច្នេះ ទោះ​បី​បង​ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង​ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ចូរ​យក​របស់​នៅ​ខាង​ក្នុង​មក​ចែក​ទាន​ នោះ​របស់​ទាំង​អស់​នឹង​ស្អាត​សម្រាប់​អ្នក​រាល់គ្នា។​


ហើយ​គេ​មាន​ចិត្ដ​បែងចែក។​ រីឯ​ស្រ្ដី​ដែល​គ្មាន​ប្ដី​ និង​ស្រី​ក្រមុំ​វិញ​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់​ ដើម្បី​ឲ្យ​នាង​បាន​បរិសុទ្ធ​ទាំង​រូបកាយ​ និង​វិញ្ញាណ​ ប៉ុន្ដែ​ស្រ្ដី​ដែល​មាន​ប្ដី​ គេ​ខ្វល់ខ្វាយ​តែ​នឹង​កិច្ចការ​នៅ​លោកិយ​នេះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាប់​ចិត្ដ​ប្ដី​ប៉ុណ្ណោះ។​


ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ មិន​ថា​ពាក្យ​សំដី​ ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ចុះ​ ទាំង​អរព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។​


ហើយ​ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ដ​ចុះ​ ដូច​ជា​បម្រើ​ព្រះអម្ចាស់​ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ទេ​


បើ​អ្នកណា​និយាយ​ ចូរ​និយាយ​ដូច​ជា​កំពុង​និយាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បើ​អ្នកណា​បម្រើ​ ចូរ​បម្រើ​តាម​កម្លាំង​ដែល​ព្រះជាម្ចាស់​ផ្គត់ផ្គង់​ឲ្យ​ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សូម​ឲ្យ​ព្រះអង្គ​មាន​សិរី​រុងរឿង​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម