ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក
១ កូរិនថូស 1:26 - Khmer Christian Bible បងប្អូនអើយ! សូមគិតអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាចុះ គឺមិនសូវមានអ្នកប្រាជ្ញខាងឯសាច់ឈាមច្រើនទេ មិនមានអ្នកមានអំណាចច្រើនទេ ហើយក៏មិនមានអ្នកត្រកូលខ្ពង់ខ្ពស់ច្រើនដែរ ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ ចូរពិចារណាអំពីការត្រាស់ហៅរបស់អ្នករាល់គ្នាមើល៍ គឺបើគិតតាមសាច់ឈាម មិនសូវមានអ្នកប្រាជ្ញ មិនសូវមានអ្នកមានអំណាច ហើយក៏មិនសូវមានមនុស្សត្រកូលខ្ពស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ សូមពិចារណាមើលចុះ ក្នុងចំណោមអ្នករាល់គ្នាដែលព្រះបានត្រាស់ហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងសាច់ឈាម មិនសូវមានអ្នកមានអំណាចច្រើន និងអ្នកមានត្រកូលខ្ពស់ច្រើនទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច នឹងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ អាល់គីតាប បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាអុលឡោះត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ |
ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក
នៅពេលនោះ ព្រះអង្គមានអំណរជាខ្លាំងដោយសារព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គក៏មានបន្ទូលថា៖ «ឱ ព្រះវរបិតាជាម្ចាស់ស្ថានសួគ៌ និងផែនដីអើយ! ខ្ញុំសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីមនុស្សមានប្រាជ្ញា និងមនុស្សឈ្លាសវៃ តែបើកសំដែងដល់ទារកវិញ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យនឹងការបែបនេះណាស់។
ក្រោយពីបានឃើញហេតុការណ៍នេះកើតឡើង លោកអភិបាលក៏ជឿ ហើយមានសេចក្ដីអស្ចារ្យចំពោះសេចក្ដីបង្រៀនអំពីព្រះអម្ចាស់។
ដែលបាននៅជាមួយលោកអភិបាលម្នាក់ឈ្មោះស៊ើរគាសប៉ូឡូសជាមនុស្សដ៏ឈ្លាសវៃ លោកអភិបាលនោះបានអញ្ជើញលោកបារណាបាស និងលោកសុលឲ្យមកជួប ព្រោះគាត់ចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
ប៉ុន្ដែមានអ្នកខ្លះបានជឿ ហើយចូលរួមជាមួយគាត់ នៅក្នុងចំណោមអ្នកទាំងនោះ មានទាំងលោកឌេវនីស ជាសមាជិកម្នាក់នៃក្រុមប្រឹក្សានៅទួលអើរីយ៉ូស និងស្ដ្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយអ្នកទាំងនោះ។
តើអ្នកប្រាជ្ញនៅឯណា? តើគ្រូវិន័យនៅឯណា? តើអ្នកដេញដោលសម័យនេះនៅឯណា? តើព្រះជាម្ចាស់មិនបានធ្វើឲ្យប្រាជ្ញារបស់លោកិយនេះត្រលប់ជាល្ងង់ខ្លៅទេឬ?
ហើយយើងក៏និយាយអំពីសេចក្ដីទាំងនោះដែរ គឺមិនមែនដោយពាក្យសំដីដែលបានបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺដោយពាក្យសំដីដែលព្រះវិញ្ញាណបានបង្រៀនវិញ ហើយក៏ប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណ
គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកគ្រប់គ្រងនៃលោកិយនេះបានយល់អំពីប្រាជ្ញានេះទេ ព្រោះបើពួកគេយល់មែន នោះពួកគេមុខជាមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ
ពួកបរិសុទ្ធទាំងអស់ ជាពិសេសពួកអ្នកនៅក្នុងដំណាក់ស្ដេចក្រុងរ៉ូមក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ
ចូរស្ដាប់ចុះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! តើព្រះជាម្ចាស់មិនបានជ្រើសរើសអ្នកក្រនៅក្នុងពិភពលោកនេះ ឲ្យធ្វើជាអ្នកមានខាងឯជំនឿ និងជាអ្នកទទួលបាននគរដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គទុកជាមរតកទេឬ?
ខ្ញុំជាចាស់ទុំ ជូនចំពោះលោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើស និងកូនៗរបស់លោកស្រី ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតដែរ