Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:3 - Khmer Christian Bible

3 ដូច្នេះ​លោក​ថេវភីល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​អើយ!​ កាល​ដែល​ខ្ញុំ​សាក​សួរ​សព្វ​គ្រប់​យ៉ាង​ហ្មត់ចត់​តាំង​ពី​ដំបូង​មក​ នោះ​ក៏​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ​សម្រាប់​ខ្ញុំ​ដែរ​ ដែល​សរសេរ​តាម​លំដាប់​លំដោយ​ជូន​ដល់​លោក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ហើយខ្ញុំក៏​បាន​តាមដាន​រឿងរ៉ាវ​ទាំងអស់​យ៉ាងយកចិត្តទុកដាក់​តាំងពីដំបូងមក​ដែរ ហេតុនេះហើយបានជា​ខ្ញុំ​យល់ឃើញថា​គួរតែ​សរសេរ​តាមលំដាប់លំដោយ​ជូន​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហេតុ​នោះ បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​តាម​លំដាប់​ផ្ញើ​មក​ជូន​លោក ឱ​ព្រះ‌តេជ‌គុណ​ថេវភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក​តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហេតុ​នោះ​បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយ​លំដាប់​ដែរ ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ថេវ‌ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្ញុំ​បាន​ពិនិត្យ​ហេតុ‌ការណ៍​ទាំង​នោះ តាំង​ពី​ដើម​រៀង​មក​យ៉ាង​ហ្មត់‌ចត់ ហើយ​ខ្ញុំ​ក៏​យល់​ឃើញ​ថា គួរ​តែ​កត់‌ត្រា​ទុក តាម​លំដាប់‌លំដោយ ផ្ញើ​មក​ជូន​លោក។

សូមមើលជំពូក ចម្លង




លូកា 1:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចង​ក្រង​រឿង​រ៉ាវ​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​សម្រេច​នៅ​ក្នុង​ចំណោម​យើង​


ឱ​ លោក​ថេវភីល​អើយ! នៅ​ក្នុង​សៀវភៅ​ទីមួយ​ ខ្ញុំ​បាន​សរសេរ​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ចាប់ផ្ដើម​ធ្វើ​ និង​បង្រៀន​


លោក​ពេត្រុស​ក៏​ចាប់ផ្ដើម​ពន្យល់​ប្រាប់​ពួកគេ​តាម​លំដាប់​លំដោយ​ថា៖​


ដូច្នេះ​ហើយ​ ខ្ញុំ​យល់​ឃើញ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នក​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​ ដែល​បាន​បែរ​មក‍​ឯ​ព្រះជាម្ចាស់​ពិបាក​ឡើយ​


យើង​ក៏​ព្រមព្រៀង​គ្នា​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ ហើយ​ចាត់​ទៅ‍​ឯ​អ្នក​រាល់គ្នា​ជាមួយ​លោក​បារណាបាស​ និង​លោក​ប៉ូល​ជា​ទី​ស្រឡាញ់​របស់​យើង​


ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ព្រមទាំង​យើង​យល់​ឃើញ​ថា​ មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​ លើកលែង​តែ​សេចក្ដី​ចាំបាច់​ទាំង​នេះ​ប៉ុណ្ណោះ​


ហើយ​បន្ទាប់ពី​បាន​ស្នាក់នៅ​ក្រុង​អាន់ទីយ៉ូក​មួយ​រយៈ​ពេល​ គាត់​ក៏​ចាកចេញ​ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​កាឡាទី​ និង​ស្រុក​ព្រីគា​ ទាំង​ពង្រឹង​ពួក​សិស្ស​ទាំង​អស់​ឲ្យ​រឹងមាំ។​


«ខ្ញុំ​ក្លូឌាស​លូស៊ា​ សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ ឲ្យ​បាន​ជ្រាប​ថា​


ឱ​លោក​ភេលីច​ជាទី​គោរព​អើយ!​ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទី​កន្លែង​


ប៉ុន្ដែ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «លោក​ភេស្ទុស​ជាទី​គោរព​អើយ!​ ខ្ញុំ​មិន​ឆ្កួត​ទេ​ ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ពិត​ ហើយ​ត្រឹមត្រូវ​


ចំពោះ​លោក​អ័ប៉ុឡូស​ជា​បងប្អូន​ ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​គាត់​យ៉ាង​ខ្លាំង​ឲ្យ​មក‍​ជួប​អ្នក​រាល់គ្នា​ជាមួយ​ពួក​បងប្អូន​ផ្សេង​ទៀត​ ប៉ុន្ដែ​គាត់​មិន​ចង់​មក​នៅ​ពេល​នេះ​ទេ​ ​គាត់​នឹង​មក​នៅ​ពេល​មាន​ឱកាស‍​វិញ។​


ប៉ុន្ដែ​តាម​យោបល់​របស់​ខ្ញុំ​ ​បើ​នាង​នៅ​ដូច្នោះ​បាន​ នោះ​មាន​ពរ​ជាង​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែរ។​


បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ​ដល់​ពួក​បងប្អូន​ឲ្យ​ស្គាល់​ នោះ​អ្នក​នឹង​ត្រលប់​ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ហើយ​ជា​អ្នក​ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ​ និង​សេចក្ដី​បង្រៀន​ដ៏​ប្រសើរ​ដែល​អ្នក​បាន​កាន់​តាម។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម