Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:7 - Khmer Christian Bible

7 ដែល​បាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃ​ លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស​ និង​លោក​សុល​ឲ្យ​មក​ជួប​ ព្រោះ​គាត់​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 គាត់​នៅ​ជាមួយ​អភិបាល​ឈ្មោះ​ស៊ើគាស​ប៉ូឡូស ដែលជា​មនុស្ស​ឈ្លាសវៃ​។ អភិបាលនេះ​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ក៏​ហៅ​បារណាបាស និង​សូល​មក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គ្រូ​នោះ​នៅ​ជា‌មួយ​លោក​អភិបាល​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស‌-ប៉ូឡូស ជា​មនុស្ស​ដ៏​ឆ្លាត​វៃ។ លោកបាន​ហៅ​លោក​បា‌ណា‌បាស និង​លោក​សុល​មក ព្រោះ​ចង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គ្រូ​នោះ​នៅ​ជា​មួយ​នឹង​អ្នក​ដំណាង​ជាតិ​រ៉ូម​ម្នាក់ ឈ្មោះ​ស៊ើគាស-ប៉ូល៉ូស ជា​អ្នក​ឆ្លៀវ‌ឆ្លាត លោក​ក៏​ហៅ​បា‌ណា‌បាស នឹង​សុល​មក ដើម្បី​ចង់​ស្តាប់​ព្រះ‌បន្ទូល

សូមមើលជំពូក ចម្លង

អាល់គីតាប

7 គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ស្តេច​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​បន្ទូល​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង




កិច្ចការ 13:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​អភិបាល​ក៏​ជឿ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។​


ប៉ុន្ដែ​ គ្រូ​មន្ដ​អាគម​អេលីម៉ាស់​ (ដ្បិត​ឈ្មោះ​របស់​គាត់​ប្រែ​ថា​ដូច្នេះ)​ បាន​ប្រឆាំង​ពួកគាត់​ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​ជំនឿ​


ប៉ុន្ដែ​ នៅពេល​លោក​កាលីយ៉ូ​ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ​ ជនជាតិ​យូដា​បាន​បះបោរ​ព្រមគ្នា​ប្រឆាំង​លោក​ប៉ូល​ ហើយ​នាំ​គាត់​ទៅ​សាលា​ក្ដី​


ប៉ុន្ដែ​បើ​លោក​ដេមេទ្រាស​ និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់​មាន​បណ្ដឹង​នឹង​នរណា​ម្នាក់​ នោះ​សាលា​ក្ដី​មាន​ស្រាប់​ ហើយ​អស់​លោក​អភិបាល​ក៏​មាន​ដែរ​ ចូរ​ឲ្យ​គេ​ប្ដឹង​គ្នា​ចុះ​


ប៉ុន្ដែ​ចូរ​ពិសោធ​គ្រប់​ការ​ទាំង​អស់​ ហើយ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​យ៉ាង​ខ្ជាប់ខ្ជួន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម