ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 4:31 - Khmer Christian Bible

ចូរ​ដក​យក​អស់​ទាំង​សេចក្ដី​ជូរចត់​ កំហឹង​ ចិត្ដ​ក្ដៅ​ក្រហាយ​ ជម្លោះ​ឡូឡា​ ការ​ជេរ​ប្រមាថ​ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​ប៉ែប​យ៉ាង​ចេញ​ពី​អ្នក​រាល់គ្នា​ចុះ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ដកយក​អស់ទាំង​ជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និង​ការមួលបង្កាច់ ព្រមទាំង​គំនិតព្យាបាទ​គ្រប់បែបយ៉ាង​ចេញពី​អ្នករាល់គ្នា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ដក​អស់​ទាំង​សេចក្តី​ជូរ​ចត់ ចិត្ត​ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​បងប្អូន​កម្ចាត់​ចិត្ត​ជូរ‌ចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សម្រែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បងប្អូន​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ

សូមមើលជំពូក

អាល់គីតាប

សូម​បង​ប្អូន​កំចាត់​ចិត្ដ​ជូរ‌ចត់ ចិត្ដ​ក្ដៅ​ក្រហាយ កំហឹង សំរែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ។

សូមមើលជំពូក



អេភេសូរ 4:31
62 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ មាន​ចលាចល​ពេញ​ក្រុង​ទាំង​មូល​ មនុស្ស​បាន​រត់​មក​ចោមរោម​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ​វិហារ​ ហើយ​បាន​បិទ​ទ្វារ​វិញ​ភ្លាម។​


មាត់​របស់​គេ​ពេញ​ដោយ​បណ្ដាសារ​ និង​សេចក្ដី​ជូរចត់​


បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


ដូច្នេះ​ ចូរ​ឲ្យ​យើង​ធ្វើ​ពិធី​បុណ្យ​នេះ​ដោយ​នំប៉័ង​នៃ​ចិត្ដ​បរិសុទ្ធ​ និង​សេចក្ដី​ពិត​ដែល​គ្មាន​មេនំប៉័ង​ គឺ​មិន​មែន​ដោយ​មេនំប៉័ង​ចាស់​ ឬ​មេនំប៉័ង​នៃ​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ព្យាបាទ​ឡើយ។​


ដ្បិត​ខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​ឃើញ​ថា​ អ្នក​រាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​ រីឯ​អ្នក​រាល់គ្នា​ក៏​ឃើញ​ថា​ ខ្ញុំ​មិន​ដូចជា​អ្វី​ដែល​អ្នក​រាល់គ្នា​ប៉ង​ដែរ​ ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ ការឈ្នានីស​ កំហឹង​ ការ​ប្រជែង​ ការ​និយាយ​បង្ខូច​ ការ​បរិហារ​កេរ្ដិ៍​ ការក្រអឺតក្រទម​ និង​សេចក្ដី​វឹកវរ​


ការ​ថ្វាយបង្គំ​រូបព្រះ​ មន្ត​អាគម​ សេចក្តី​សំអប់​ ការ​ឈ្លោះ​ប្រកែក​ សេចក្ដី​ច្រណែន​ កំហឹង​ ការ​ប្រជែង​ ការ​បែក​បាក់​ បក្សពួក​និយម​


គឺ​ឲ្យ​អ្នក​រាល់គ្នា​ដោះ​មនុស្ស​ចាស់​ចោល​ ជា​កិរិយា​កាល​ពី​មុន​ ដែល​ត្រូវ​បំផ្លាញ​ដោយ​ចំណង់​តណ្ហា​បោកបញ្ឆោត​


ដូច្នេះ​ កាល​បាន​ដោះ​សេចក្ដី​ភូតភរ​ចោល​ហើយ​ ចូរ​យើង​ម្នាក់ៗ​និយាយ​សេចក្ដី​ពិត​ទៅ​កាន់​អ្នក​ជិត​ខាង​របស់​ខ្លួន​ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។​


ចូរ​ខឹង​ចុះ​ ប៉ុន្ដែ​កុំ​ធ្វើ​បាប​ឡើយ​ ចូរ​កុំ​ឲ្យ​កំហឹង​របស់​អ្នក​រាល់គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​


ប្ដី​រាល់គ្នា​អើយ!​ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន​ចុះ​ កុំ​មួម៉ៅ​ដាក់​នាង​ឡើយ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ ចូរ​អ្នក​រាល់គ្នា​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល​ទៅ​ គឺ​ចិត្ដ​ក្ដៅ​ក្រហាយ​ កំហឹង​ សេចក្ដី​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ពាក្យ​មិន​សមរម្យ​ចេញ​ពី​មាត់​របស់​អ្នក​រាល់គ្នា​


រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​មួលបង្កាច់​ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់ចិត្ដ​ ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​


មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ប៉ុន្ដែ​មាន​ចិត្ដ​ស្លូតបូត​ មិន​រករឿង​ឈ្លោះ​ប្រកែក​ មិន​ស្រឡាញ់​លុយ​


ម្យ៉ាង​ទៀត​ ពួក​នាង​ចេះ​តែ​ដើរ​ចុះ​ឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ មិន​ធ្វើ​ការ​អ្វី​ទេ​ ហើយ​មិន​គ្រាន់តែ​មិន​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​និយាយ​បេះបួយ​ និង​ជ្រៀតជ្រែក​កិច្ចការ​អ្នក​ដទៃ​ ព្រមទាំង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​គួរ​និយាយ​ទៀត​ផង។​


ចូរ​ចៀសវាង​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​លេលា​ដោយ​ដឹង​ថា​ សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យ​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។​


គ្មាន​សេចក្ដី​ស្រឡាញ់​ គ្មាន​ការ​សម្រុះ​សម្រួល​ និយាយ​មូល​បង្កាច់​ មិន​ចេះ​ទប់​ចិត្ត​ សាហាវ​ ស្អប់​ការ​ល្អ​


ក្នុង​នាម​ជា​អ្នក​មើល​ការ​ខុសត្រូវ​របស់​ព្រះជាម្ចាស់​ អ្នក​មើល​ការ​ខុសត្រូវ​នោះ​ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ មិន​ធ្វើ​តាម​ទំនើង​ចិត្ដ​ មិន​រហ័ស​ខឹង​ មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ឬ​លោភ​ចង់​បាន​ដោយ​ថោកទាប​ឡើយ​


រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​


បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​


ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ច្រណែន​ដ៏​ល្វីង​ជូរចត់​ ហើយ​មាន​ចិត្ដ​អាត្មា​និយម​ នោះ​ចូរ​កុំ​អួត​ខ្លួន​ ហើយ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឡើយ។


​បងប្អូន​អើយ!​ មិន​ត្រូវ​និយាយ​មួល​បង្កាច់​គ្នា​ឡើយ​ អ្នកណា​ដែល​និយាយ​មួល​បង្កាច់​ ឬ​ថ្កោល​ទោស​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​និយាយ​មួល​បង្កាច់​ និង​ថ្កោល​ទោស​ក្រឹត្យវិន័យ​ហើយ។​ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ​វិន័យ​ នោះ​អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ទេ​ គឺជា​អ្នក​ថ្កោលទោស​វិញ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​បោះបង់​គ្រប់​ទាំង​ការ​អាក្រក់​ ឧបាយកល​ អំពើ​ពុតត្បុត​ និង​សេចក្ដី​ច្រណែន​ ព្រមទាំង​ការ​និយាយ​ដើម​គ្នា​គ្រប់​បែបយ៉ាងនោះ​ចោល​ទៅ!​


មិន​មែន​ដូច​ជា​កាអ៊ីន​ដែល​មក​ពី​អារក្ស​សាតាំង​ ហើយ​បាន​សម្លាប់​ប្អូន​គាត់​នោះ​ទេ។​ តើ​ហេតុអ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​គាត់​ដូច្នេះ?​ ព្រោះ​ការ​ប្រព្រឹត្ដិ​របស់​គាត់​អាក្រក់​ ហើយ​ការ​ប្រព្រឹត្ដិ​របស់​ប្អូន​គាត់​សុចរិត។​


អ្នក​ណា​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​ជា​ឃាតក​ ហើយ​អ្នក​រាល់គ្នា​ដឹង​ថា​ ឃាតក​គ្មាន​ជីវិត​អស់កល្ប​ជានិច្ច​ក្នុង​ខ្លួន​ទេ។​


រួច​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​បន្លឺ​ឡើង​ថា៖​ «ឥឡូវ​នេះ​ សេចក្ដី​សង្គ្រោះ​ អំណាច​ និង​រាជ្យ​របស់​ព្រះជាម្ចាស់​នៃ​យើង​ ព្រមទាំង​សិទ្ធិ​អំណាច​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ​ ដ្បិត​អ្នក​ចោទ​ប្រកាន់​បងប្អូន​របស់​យើង​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​វា​នោះ​ហើយ​ដែល​ចោទ​ប្រកាន់​ពួក​គេ​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង​ទាំង​យប់​ទាំង​ថ្ងៃ។​