Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:3 - Khmer Christian Bible

3 គ្មាន​សេចក្ដី​ស្រឡាញ់​ គ្មាន​ការ​សម្រុះ​សម្រួល​ និយាយ​មូល​បង្កាច់​ មិន​ចេះ​ទប់​ចិត្ត​ សាហាវ​ ស្អប់​ការ​ល្អ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 មនុស្ស​គ្មានមនោសញ្ចេតនា មនុស្ស​គ្មានអធ្យាស្រ័យ មនុស្ស​ចោទប្រកាន់ដោយព្យាបាទ មនុស្ស​មិនចេះគ្រប់គ្រងចិត្ត មនុស្ស​ឃោរឃៅ មនុស្ស​មិនស្រឡាញ់ការល្អ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ ស្អប់​អំពើ​ល្អ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​ជា​មនុស្ស​អត់​ចិត្ត គ្មាន​អធ្យាស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត ឃោរ‌ឃៅ ស្អប់​អំពើ​ល្អ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គេ​ជា​មនុស្ស​អត់​ចិត្ដ គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ដ ឃោរ‌ឃៅ ស្អប់​អំពើ​ល្អ

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:3
31 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​នឹង​ប្រគល់​បងប្អូន​របស់​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់​ ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ ហើយ​កូន​នឹង​បះបោរ​ទាស់​នឹង​ឪពុក​ម្ដាយ​ ព្រមទាំង​ប្រគល់​ឲ្យ​គេ​សម្លាប់។​


បន្ទាប់​មក​ ព្រះវិញ្ញាណ​បាន​នាំ​ព្រះយេស៊ូ​ទៅ​ទីរហោឋាន​ ឲ្យ​អារក្ស​សាតាំង​ល្បួង​


អ្នកណា​ស្ដាប់​អ្នក​រាល់គ្នា​ គឺ​ស្ដាប់​ខ្ញុំ​ អ្នកណា​បដិសេធ​នឹង​អ្នក​រាល់គ្នា​ គឺ​បដិសេធ​ខ្ញុំ​ ហើយ​អ្នកណា​បដិសេធ​ខ្ញុំ​ គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​


កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​ស្រឡាញ់​លុយ​បាន​ឮ​សេចក្ដី​ទាំង​អស់​នេះ​ ក៏​ចំអក​ឲ្យ​ព្រះអង្គ​


ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ ទាំង​ដប់​ពីរ​នាក់​ទេ​ឬ?​ ប៉ុន្ដែ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ជា​អារក្ស​សាតាំង»​


ដូច្នេះ​ ពួកគេ​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​បែបយ៉ាង​ សេចក្ដី​អាក្រក់​ សេចក្ដី​លោភលន់​ និង​សេចក្ដី​កំណាច​ ហើយ​ពេញ​ដោយ​សេចក្ដី​ឈ្នានីស​ ការ​កាប់​សម្លាប់​ ការ​ឈ្លោះ​ប្រកែក​ ល្បិចកល​ និង​គំនិត​ព្យាបាទ‍​ទៀត​ផង។​ ពួកគេ​ជា​មនុស្ស​និយាយ​ដើម​គេ​


មនុស្ស​មិន​ដឹង​ខុសត្រូវ​ មនុស្ស​មិន​ស្មោះត្រង់​ មនុស្ស​គ្មាន​សេចក្ដី​ស្រឡាញ់​ មនុស្ស​គ្មានសេចក្ដី​មេត្ដា។​


កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ​ លើកលែង​តែ​មាន​ការ​យល់ព្រម​ជាមួយ​គ្នា​ ដើម្បី​ញែក​ពេល​មួយ​អធិស្ឋាន​ រួច​ហើយ​ត្រូវ​នៅ​ជាមួយ​គ្នា​វិញ​ ក្រែងលោ​អារក្ស​សាតាំង​ល្បួង​អ្នក​រាល់គ្នា​ដោយ​ព្រោះ​តែ​ទប់​ចិត្ដ​មិន​បាន​


ប៉ុន្ដែ​ប្រសិនបើ​ពួកគេ​ទប់ចិត្ដ​មិន​បាន​ទេ​ ចូរ​រៀបការ​ចុះ​ ព្រោះ​បើ​រៀបការ​ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​តណ្ហា​ដុត​រោល​


ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​


រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​មួលបង្កាច់​ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់ចិត្ដ​ ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​


ផ្ទុយ​ទៅ​វិញ​ ត្រូវ​ចេះ​រាក់ទាក់​ ស្រឡាញ់​ការ​ល្អ​ ដឹង​ខុសត្រូវ​ សុចរិត​ បរិសុទ្ធ​ ចេះ​ទប់​ចិត្ត​


រីឯ​ស្ត្រី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ​ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​អ្នក​បរិសុទ្ធ​ មិន​និយាយ​មូលបង្កាច់​ ឬ​ញៀន​ស្រា​ឡើយ​ ប៉ុន្តែ​ជា​គ្រូ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ​


ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នកក្រ​អាម៉ាស់​ទៅ​វិញ​ តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​សង្កត់​សង្កិន​ ហើយ​អូស​អ្នក​រាល់គ្នា​ទៅ​តុលាការ?​


ពួកគេ​មាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិត​ក្បត់​ ហើយ​មិន​ឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ ក៏​អូសទាញ​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន​ផង​ ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដី​លោភ​ ជា​កូន​ត្រូវ​បណ្ដាសារ។​


ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព​ ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្ក្រាប​បាន​ អ្នក​នោះ​នឹង​ត្រលប់​ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។​


មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​


ពួក​គាត់​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​


វា​ក៏​បាន​ទទួល​អំណាច​នឹង​ផ្ដល់​វិញ្ញាណ​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ ដើម្បី​ឲ្យ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​និយាយ​បាន​ និង​ធ្វើ​ឲ្យ​មនុស្ស​ទាំងឡាយ​ដែល​មិន​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ​ស្លាប់​ផង។​


ដើម្បី​កុំ​ឲ្យ​អ្នកណា​អាច​ទិញ​ ​ឬ​លក់​អ្វី​បាន​ឡើយ​ ប្រសិន​បើ​គេ​គ្មាន​សញ្ញា​សំគាល់​នោះ​ទេ​ គឺ​ជា​ឈ្មោះ​របស់​សត្វ​សាហាវ​នោះ​ ឬ​លេខ​ឈ្មោះ​របស់​វា។​


ដ្បិត​ពួកគេ​បាន​បង្ហូរ​ឈាម​ពួក​បរិសុទ្ធ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ឈាម​ពួកគេ​ផឹក​ គឺ​ពួកគេ​សម​នឹង​ដូច្នេះ​ហើយ»។​


ខ្ញុំ​ឃើញ​ស្រ្ដី​នោះ​ស្រវឹង​ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូ។​ ពេល​ខ្ញុំ​ឃើញ​នាង​ ខ្ញុំ​ងឿង​ឆ្ងល់​ជា​ខ្លាំង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម