ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមានរបស់ព្រះអង្គអស់មួយជីវិតរបស់យើង។
អេភេសូរ 4:24 - Khmer Christian Bible ទាំងពាក់មនុស្សថ្មីដែលត្រូវបានបង្កើតឡើងដូចព្រះជាម្ចាស់ ដែលមានសេចក្ដីសុចរិត និងសេចក្ដីបរិសុទ្ធរបស់សេចក្ដីពិត។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលត្រូវបាននិម្មិតបង្កើតឲ្យមានលក្ខណៈដូចព្រះ ក្នុងសេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីវិសុទ្ធនៃសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ។ អាល់គីតាប ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងបរិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលអុលឡោះបានបង្កើត ស្របតាមបំណងរបស់ទ្រង់។ |
ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិតក្នុងព្រះវត្ដមានរបស់ព្រះអង្គអស់មួយជីវិតរបស់យើង។
សូមញែកពួកគេជាបរិសុទ្ធដោយសេចក្ដីពិត ដ្បិតព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត។
កុំត្រាប់តាមលោកិយនេះឡើយ ផ្ទុយទៅវិញ ត្រូវឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាដោយគំនិតផ្លាស់ប្រែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីទៅជាបំណងរបស់ព្រះជាម្ចាស់ គឺអ្វីដែលល្អ អ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីដែលគ្រប់លក្ខណ៍
ដ្បិតរាត្រីកាលជិតកន្លងផុតហើយ រីឯថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះចូរយើងបោះបង់ចោលអំពើនៃសេចក្ដីងងឹតទាំងឡាយ ហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។
គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គរួចហើយតាមរយៈពិធីជ្រមុជទឹកទៅក្នុងសេចក្ដីស្លាប់ ដើម្បីឲ្យដូចដែលព្រះគ្រិស្ដបានរស់ពីការសោយទិវង្គតឡើងវិញ ដោយសារសិរីរុងរឿងរបស់ព្រះវរបិតាជាយ៉ាងណា នោះយើងនឹងរស់នៅក្នុងជីវិតថ្មីជាយ៉ាងនោះដែរ។
ប៉ុន្ដែឥឡូវនេះ យើងបានរួចពីគម្ពីរវិន័យហើយ ទាំងបានស្លាប់ខាងឯសេចក្ដីដែលឃុំឃាំងយើងទុកដែរ ដើម្បីឲ្យយើងបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណ មិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។
ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ព្រះអង្គបានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន
ដ្បិតរូបកាយដែលពុករលួយនេះ ត្រូវតែពាក់ភាពមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់
ដូច្នេះយើងទាំងអស់គ្នាកំពុងឆ្លុះឲ្យឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយគ្មានស្បៃបាំងមុខ យើងត្រូវបានផ្លាស់ប្រែពីសិរីរុងរឿងទៅសិរីរុងរឿងឲ្យមានរូបរាងដូចព្រះអង្គ នេះគឺមកពីព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
ហេតុនេះ យើងមិនរសាយចិត្ដឡើយ ដ្បិតទោះបីរូបកាយខាងក្រៅរបស់យើងខ្សោយទៅៗក៏ដោយ ក៏មនុស្សខាងក្នុងរបស់យើងត្រូវបានផ្លាស់ប្រែជាថ្មីពីមួយថ្ងៃទៅមួយថ្ងៃ
ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
ដ្បិតអស់អ្នកដែលទទួលពិធីជ្រមុជទឹកនៅក្នុងព្រះគ្រិស្ដ នោះបានប្រដាប់ខ្លួនដោយព្រះគ្រិស្ដហើយ។
ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។
គឺព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ និងសេចក្ដីបង្គាប់ទាំងឡាយចោល ដើម្បីឲ្យព្រះអង្គយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ ទាំងធ្វើឲ្យមានសេចក្ដីសុខសាន្ត
ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងល្បិចប៉ិនប្រសប់របស់អារក្សសាតាំងបាន។
ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
ប៉ុន្ដែព្រះអង្គមានបន្ទូលអំពីព្រះរាជបុត្រាថា៖ «ឱព្រះជាម្ចាស់អើយ! បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយដំបងរាជ្យនៃនគររបស់ព្រះអង្គជាដំបងរាជ្យនៃសេចក្ដីសុចរិត។
ចូរដេញតាមសេចក្ដីសុខសាន្ដ និងសេចក្ដីបរិសុទ្ធជាមួយមនុស្សទាំងអស់ចុះ ដ្បិតបើគ្មានសេចក្ដីបរិសុទ្ធទេ នោះគ្មានអ្នកណានឹងឃើញព្រះអម្ចាស់ឡើយ។
ចូរសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណ ដូចជាទារកដែលទើបនឹងកើត ធ្វើដូច្នោះដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដរាបដល់ទទួលបានសេចក្ដីសង្គ្រោះ
ហើយដោយសារសេចក្ដីទាំងនោះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេសអស្ចារ្យដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីសន្យាទាំងនោះ ព្រមទាំងរួចផុតពីសេចក្ដីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្ដីប៉ងប្រាថ្នា។