Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 13:12 - Khmer Christian Bible

12 ដ្បិត​រាត្រី​កាល​ជិត​កន្លង​ផុត​ហើយ​ រីឯ​ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ​ ដូច្នេះ​ចូរ​យើង​បោះបង់​ចោល​អំពើ​នៃ​សេចក្ដី​ងងឹត​ទាំងឡាយ​ ហើយ​ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 យប់​កាន់តែជ្រៅ ហើយ​ថ្ងៃ​ក៏​ជិតមកដល់​ដែរ ដូច្នេះ​ឲ្យ​យើង​ដោះ​អំពើ​នៃ​សេចក្ដីងងឹត​ចេញ ហើយ​ពាក់​គ្រឿងសឹក​នៃ​ពន្លឺ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យប់​ជិត​ផុត​ហើយ ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ ដូច្នេះ ចូរ​យើង​លះ​ចោល​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 យប់​យូរ​ណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្ដី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។

សូមមើលជំពូក ចម្លង




រ៉ូម 13:12
30 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ចូរ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​វិញ​ ហើយ​កុំ​គិត​តែ​បំពេញ​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ។​


ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួកគេ​ទុក​ជា​គំរូ​ និង​ត្រូវ​បាន​ចែង​ទុក​សម្រាប់​ការ​ព្រមាន​ដល់​យើង​ដែល​រស់នៅ​សម័យ​ចុង​ក្រោយ​នេះ។​


បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​


ព្រោះ​គ្រឿង​សឹក​សង្រ្គាម​របស់​យើង​មិន​មែន​ខាង​សាច់ឈាម​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ​ ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត​


និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​


គឺ​ឲ្យ​អ្នក​រាល់គ្នា​ដោះ​មនុស្ស​ចាស់​ចោល​ ជា​កិរិយា​កាល​ពី​មុន​ ដែល​ត្រូវ​បំផ្លាញ​ដោយ​ចំណង់​តណ្ហា​បោកបញ្ឆោត​


កុំ​ចូល​រួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​ងងឹត​ដែល​គ្មាន​ផល​ផ្លែ​នោះ​ឡើយ​ ប៉ុន្ដែ​ត្រូវ​លាត​ត្រដាង​កិច្ចការ​ទាំង​នោះ​វិញ​


ព្រោះ​កាល​ពី​មុន​អ្នក​រាល់គ្នា​ជា​សេចក្ដី​ងងឹត​ ប៉ុន្ដែ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ជា​ពន្លឺ​នៅ​ក្នុង​ព្រះអម្ចាស់​ ដូច្នេះ​ ចូរ​រស់នៅ​ឲ្យ​ដូច​ជា​កូន​របស់​ពន្លឺ​ចុះ​


កុំ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ​


ដូច្នេះ​ ដោយសារ​មាន​សាក្សី​ច្រើន​ដូច​ពពក​នៅ​ជុំ​វិញ​យើង​ទៅ​ហើយ​ ចូរ​យើង​បោះបង់​បន្ទុក​ទាំងឡាយ​ និង​បាប​ដែល​ងាយ​នឹង​រឹតរួប​យើង​នោះ​ចោល​ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង​ដែល​បាន​រៀប​នៅ​ចំពោះ​មុខ​យើង​ដោយ​សេចក្ដី​អត់ធ្មត់​


​ដូច្នេះ ចូរ​បោះ​បង់​សេចក្ដីស្មោក​គ្រោក​គ្រប់​បែបយ៉ាង និង​សេចក្ដីអាក្រក់​ទាំង​ឡាយ​ចោល ហើយ​ទទួល​យក​ព្រះបន្ទូល​ដែល​បាន​ដាំ​នៅ​ក្នុង​ចិត្ដរបស់​អ្នក​រាល់គ្នា ដោយ​ចិត្ដ​ស្លូត​បូត ដ្បិត​ព្រះបន្ទូល​អាច​ជួយ​សង្គ្រោះព្រលឹង​របស់​អ្នក​រាល់គ្នា​បាន។


រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ចូរ​អត់ធ្មត់​ ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​បោះបង់​គ្រប់​ទាំង​ការ​អាក្រក់​ ឧបាយកល​ អំពើ​ពុតត្បុត​ និង​សេចក្ដី​ច្រណែន​ ព្រមទាំង​ការ​និយាយ​ដើម​គ្នា​គ្រប់​បែបយ៉ាងនោះ​ចោល​ទៅ!​


ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​


បើ​អ្វីៗ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​ត្រូវ​រស់នៅ​បែប​ណា​ ​គឺ​អ្នក​រាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​ និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​


ក្មេង​រាល់គ្នា​អើយ!​ ឥឡូវ​នេះ​ជា​គ្រា​ចុងក្រោយ​ ហើយ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​ហើយ​ថា​ អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​នឹង​មក​ ឥឡូវ​នេះ​មាន​ពួក​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន​បាន​មក​មែន​ ដូច្នេះ​យើង​ដឹង​ថា​ នេះ​ជា​គ្រា​ចុងក្រោយ​ហើយ។​


មាន​ពរ​ហើយ​អ្នកណា​ដែល​អាន​ និង​ស្ដាប់​ពាក្យ​ថ្លែង​ព្រះបន្ទូល​ទាំង​នេះ​ ហើយ​កាន់​តាម​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែងទុក​នៅ​ក្នុង​នោះ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​


ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «ចូរ​កុំ​បំបិទ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ឡើយ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម