ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 1:19 - Khmer Christian Bible

ហើយ​អំណាច​របស់​ព្រះអង្គ​មាន​ភាព​អស្ចារ្យ​លើសលប់​ជា​យ៉ាង​ណា​សម្រាប់​យើង​ជា​អ្នក​ជឿ​ដែល​ស្រប​តាម​អានុភាព​នៃ​ព្រះចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​ឲ្យ​ដឹងថា ភាពធំធេង​ហួសវិស័យ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​ចំពោះ​យើង​ដែល​ជឿ ស្របតាម​កិច្ចការ​ដ៏មានព្រះចេស្ដា​ខ្លាំងពូកែ​របស់​ព្រះអង្គ​ជា​អ្វី​ផងដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សម្តែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ព្រះអង្គ​បាន​សម្តែង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស‌លន់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ

សូមមើលជំពូក

អាល់គីតាប

សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​យល់​ទៀត​ថា អំណាច​ដ៏​អស្ចារ្យ​បំផុត​ដែល​ទ្រង់​សំដែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​អំណាច​នៃ​ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ទ្រង់​បាន​សំដែង​ក្នុង​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក



អេភេសូរ 1:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្វី​ដែល​កើត​ពី​សាច់ឈាម​ នោះ​ជា​សាច់ឈាម​ ប៉ុន្ដែ​អ្វី​ដែល​កើត​ពី​វិញ្ញាណ​ នោះ​ជា​វិញ្ញាណ​


បំភ្លឺ​ភ្នែក​របស់​ពួកគេ​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​ពន្លឺ​ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយ​ជំនឿ​លើ​យើង។​


គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​


ដូច្នេះ​យើង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ក្នុង​ភាជនៈ​ដី​នេះ​ ដើម្បី​បញ្ជាក់​ថា​ អំណាច​ដ៏​ឧត្ដុង្គឧត្ដម​មក​ពី​ព្រះជាម្ចាស់​ មិន​មែន​មក​ពី​យើង​ទេ។​


ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​


ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​


សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​ធ្វើ​លើស​លប់​ហួស​ពី​សេចក្ដី​ទាំងឡាយ​ដែល​យើង​សុំ​ ឬ​គិត​ ស្រប​តាម​អំណាច​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង​


ហើយ​ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹងល្អ​នេះ​តាមរយៈ​អំណោយ​ទាន​ ជា​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ស្រប​ទៅ​តាម​អំណាច​ដ៏​មាន​អានុភាព​របស់​ព្រះអង្គ។​


ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​


ដ្បិត​ជា​ព្រះជាម្ចាស់​ទេ​តើ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ ទាំង​ឲ្យ​អ្នក​រាល់គ្នា​មាន​ឆន្ទៈ​ ហើយ​ប្រព្រឹត្ត​តាម​ ដើម្បី​ឲ្យ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ។​


ដែល​នឹង​ផ្លាស់ប្រែ​រូបកាយ​ថោកទាប​របស់​យើង​ឲ្យ​ត្រលប់​ដូច​ជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដោយ​អានុភាព​របស់​ព្រះអង្គ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះចូល​នឹង​ព្រះអង្គ។​


ហើយ​សម្រាប់​ការ​នេះ​ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​ ទាំង​តយុទ្ធ​ដោយ​អានុភាព​របស់​ព្រះអង្គ​ដែល​ធ្វើ​ការ​យ៉ាង​មាន​អំណាច​នៅ​ក្នុង​ខ្ញុំ។​


អ្នក​រាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​តាមរយៈ​ពិធី​ជ្រមុជ​ទឹក​ ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​


ដ្បិត​ដំណឹង​ល្អ​របស់​យើង​មិន​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ទេ​ គឺ​ដោយ​អំណាច​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ដោយ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ដើម្បី​អ្នក​រាល់គ្នា​ យើង​បាន​ប្រព្រឹត្ត​បែប​ណា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​


ហេតុ​នេះ​ហើយ​បាន​ជា​យើង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​រាប់​អ្នក​រាល់គ្នា​ជា​ស័ក្តិសម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ ហើយ​ឲ្យ​ព្រះអង្គ​សម្រេច​គ្រប់​ទាំង​បំណង​ល្អ​ និង​កិច្ចការ​ដែល​ធ្វើ​ដោយ​ជំនឿ​ ដោយ​អំណាច​របស់​ព្រះអង្គ​


ព្រះអង្គ​បាន​បង្កើត​យើង​ទៅ​តាម​បំណង​របស់​ព្រះអង្គ​ដោយសារ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​ផល​ដំបូង​មួយ​នៅក្នុង​ចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​មក។​


បើ​អ្នកណា​និយាយ​ ចូរ​និយាយ​ដូច​ជា​កំពុង​និយាយ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បើ​អ្នកណា​បម្រើ​ ចូរ​បម្រើ​តាម​កម្លាំង​ដែល​ព្រះជាម្ចាស់​ផ្គត់ផ្គង់​ឲ្យ​ ដើម្បី​ឲ្យ​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សូម​ឲ្យ​ព្រះអង្គ​មាន​សិរី​រុងរឿង​ និង​ព្រះចេស្ដា​អស់កល្ប​ជានិច្ច​ អាម៉ែន។​