អេភេសូរ 1:19 - អាល់គីតាប19 សូមអុលឡោះប្រទានឲ្យបងប្អូនយល់ទៀតថា អំណាចដ៏អស្ចារ្យបំផុតដែលទ្រង់សំដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមអំណាចនៃចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសំដែងក្នុងអាល់ម៉ាហ្សៀស។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល19 ព្រមទាំងឲ្យដឹងថា ភាពធំធេងហួសវិស័យនៃព្រះចេស្ដារបស់ព្រះអង្គចំពោះយើងដែលជឿ ស្របតាមកិច្ចការដ៏មានព្រះចេស្ដាខ្លាំងពូកែរបស់ព្រះអង្គជាអ្វីផងដែរ។ សូមមើលជំពូកKhmer Christian Bible19 ហើយអំណាចរបស់ព្រះអង្គមានភាពអស្ចារ្យលើសលប់ជាយ៉ាងណាសម្រាប់យើងជាអ្នកជឿដែលស្របតាមអានុភាពនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 សូមព្រះអង្គប្រទានឲ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្តែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលព្រះអង្គបានសម្តែងក្នុងអង្គព្រះគ្រិស្ត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ទ្រង់ ដល់យើងរាល់គ្នាដែលជឿជាយ៉ាងណាដែរ តាមដែលកំឡាំងទ្រង់ដ៏មានឫទ្ធិបានពូកែនឹងធ្វើ សូមមើលជំពូក |
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!