ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
ហេព្រើរ 2:11 - Khmer Christian Bible ព្រះអង្គដែលញែកមនុស្សជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គបានញែកជាបរិសុទ្ធមានព្រះវរបិតាតែមួយទេ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅពួកគេថាបងប្អូនឡើយ ព្រះគម្ពីរខ្មែរសាកល ដ្បិតទាំងអ្នកដែលញែកជាវិសុទ្ធ និងអ្នកដែលត្រូវបានញែកជាវិសុទ្ធ សុទ្ធតែមកពីព្រះអង្គតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនអៀនខ្មាសនឹងហៅពួកគេថាបងប្អូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គដែលបានញែកជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គញែកជាបរិសុទ្ធ សុទ្ធតែចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅគេជាបងប្អូនឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ នឹងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ អាល់គីតាប អ៊ីសាដែលប្រោសមនុស្សឲ្យបានបរិសុទ្ធ និងមនុស្សដែលគាត់ប្រោសឲ្យបាន បរិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាអ៊ីសាមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់គាត់ឡើយ |
ស្ដេចនឹងមានបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ការដែលអ្នករាល់គ្នាបានធ្វើដូច្នេះ សម្រាប់បងប្អូនរបស់ខ្ញុំម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះ នោះបានធ្វើសម្រាប់ខ្ញុំហើយ។
បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។
ព្រះអង្គបានទតមើលមនុស្ស ដែលអង្គុយនៅជុំវិញព្រះអង្គ រួចមានបន្ទូលថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ
ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យខ្ញុំ នៅជំនាន់មនុស្សដែលផិតក្បត់ និងពេញដោយបាបនេះ នោះកូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់ព្រះវរបិតាជាមួយនឹងពួកទេវតាបរិសុទ្ធ»
ដ្បិតអ្នកណាខ្មាសគេដោយសារខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សនឹងខ្មាសដោយសារអ្នកនោះវិញ នៅពេលដែលលោកមកនៅក្នុងសិរីរុងរឿងរបស់លោក និងរបស់ព្រះវរបិតា ព្រមទាំងពួកទេវតាបរិសុទ្ធ។
រីឯខ្ញុំវិញបានញែកខ្លួនជាបរិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាបរិសុទ្ធដោយសេចក្ដីពិតដែរ។
ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។
ព្រះអង្គបានបង្កើតជនជាតិទាំងឡាយឲ្យរស់នៅពាសពេញលើផែនដីនេះចេញមកពីមនុស្សម្នាក់ ហើយព្រះអង្គបានកំណត់រដូវកាល និងកំណត់ពំ្រដែនឲ្យពួកគេរស់នៅ
ហើយយើងរស់នៅ មានចលនា និងមានជីវិតជាមនុស្សដោយសារព្រះអង្គ ដូចដែលកវីក្នុងចំណោមអ្នករាល់គ្នាមួយចំនួនបាននិយាយដែរថា ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ។
ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុន ព្រះអង្គបានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន
លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ
ដោយសារបំណងរបស់ព្រះអង្គនេះហើយ បានជាយើងត្រូវបានញែកជាបរិសុទ្ធតាមរយៈរូបកាយរបស់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គថ្វាយតែមួយដងជាការស្រេច។
ដ្បិតដោយសារតង្វាយតែមួយនេះ ព្រះអង្គធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធបានគ្រប់លក្ខណ៍អស់កល្បជានិច្ច។
ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកគេ។
ហេតុនេះហើយបានជាព្រះយេស៊ូត្រូវរងទុក្ខនៅក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ដ្រជាបរិសុទ្ធដោយឈាមរបស់ព្រះអង្គ
ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ
ដូច្នេះ ឱបងប្អូនដ៏បរិសុទ្ធដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌របស់ព្រះជាម្ចាស់អើយ! ចូរពិចារណាអំពីព្រះយេស៊ូជាសាវក និងជាសម្ដេចសង្ឃដែលយើងបានប្រកាសថាយើងជឿនោះចុះ