កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជាសត្វព្រាប
វិវរណៈ 4:1 - Khmer Christian Bible ក្រោយការទាំងអស់នេះខ្ញុំបានឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែនោះ ក៏មានបន្ទូលមកខ្ញុំថា៖ «ចូរឡើងមកនេះ យើងនឹងបង្ហាញអ្នកឲ្យឃើញហេតុការណ៍ ដែលត្រូវកើតឡើងក្រោយការទាំងអស់នេះ»។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖“ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះមក ខ្ញុំមើលទៅឃើញមានទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮនោះ ដូចជាសូរត្រែ បន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកណេះ យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតឡើងនៅពេលខាងមុខ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ* ហើយសំឡេងដែលខ្ញុំបានឮកាលពីមុន ដូចស្នូរត្រែបន្លឺមកកាន់ខ្ញុំថា: «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត អាល់គីតាប បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅសូរ៉កា ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតមាន នៅពេលខាងមុខ»។ |
កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជាសត្វព្រាប
ពេលងើបចេញពីទឹកភ្លាម ព្រះអង្គទតឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណបានយាងមកសណ្ឋិតលើព្រះអង្គ ដូចជាសត្វព្រាប
កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់
ឃើញមេឃបើកចំហ មានវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំដែលត្រូវបានចងជាយជ្រុងទាំងបួនសម្រូតចុះមកដល់ដី។
ដូច្នេះគាត់ក៏និយាយថា៖ «មើល៍ ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះជាម្ចាស់!»
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឮសំឡេងយ៉ាងខ្លាំងមួយដូចជាសំឡេងត្រែនៅពីក្រោយខ្ញុំ
ខ្ញុំក៏បែរទៅមើលសំឡេងដែលមានបន្ទូលមកខ្ញុំនោះ ពេលបែរទៅហើយ ខ្ញុំក៏ឃើញជើងចង្កៀងមាសប្រាំពីរ
ដូច្នេះចូរកត់ត្រាហេតុការណ៍ទាំងឡាយដែលអ្នកបានឃើញ គឺហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលនឹងមកតាមក្រោយ។
នោះអ្នកទាំងពីរបានឮសំឡេងមួយយ៉ាងខ្លាំងពីលើមេឃមកកាន់ពួកគេថា ចូរឡើងមកនេះ។ នោះពួកគេក៏ឡើងទៅលើមេឃ ក្នុងពពក ហើយសត្រូវរបស់ពួកគេក៏ឃើញដែរ។
ពេលនោះព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានសួគ៌បើកចំហ ហើយក៏ឃើញហិបនៃកិច្ចព្រមព្រៀងរបស់ព្រះអង្គនៅក្នុងព្រះវិហារ រួចមានផ្លេកបន្ទោរ មានសំឡេង មានផ្គរលាន់ មានការរញ្ជួយផែនដី និងមានព្រឹលធ្លាក់យ៉ាងខ្លាំង។
ទេវតាទីប្រាំពីរយកពានរបស់ខ្លួនចាក់ទៅក្នុងអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ គឺចេញពីបល្ល័ង្កមកថា៖ «ការបានសម្រេចហើយ!»
ខ្ញុំក៏បានឃើញមេឃបើកចំហ ហើយមើល៍ មានសេះសមួយ ព្រះអង្គដែលគង់លើវាមានព្រះនាមថា ស្មោះត្រង់ ហើយពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។
ទេវតានោះក៏និយាយមកខ្ញុំថា៖ «ពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់ពួកអ្នកនាំព្រះបន្ទូលបានចាត់ទេវតារបស់ព្រះអង្គមកបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើត ឡើងឆាប់ៗនេះ។