Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:19 - Khmer Christian Bible

19 ពេល​នោះ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​នៅ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ក៏​ឃើញ​ហិប​នៃ​កិច្ច​ព្រមព្រៀង​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះវិហារ​ រួច​មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ មាន​ការ​រញ្ជួយ​ផែនដី​ និង​មាន​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ពេលនោះ ព្រះវិហារ​របស់​ព្រះ​នៅ​ស្ថានសួគ៌​បាន​បើកឡើង ហើយ​ឃើញ​មាន​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអង្គ​នៅក្នុង​ព្រះវិហារ​។ បន្ទាប់មក មាន​ផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និង​មាន​ធ្លាក់​ដុំទឹកកក​ធំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​នោះ ព្រះ‌វិហារ​របស់​ព្រះ​នៅ​ស្ថាន‌សួគ៌ ក៏​បើក​ចំហ ហើយ​ឃើញ​មាន​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ‌វិហារ​នោះ ហើយ​ក៏​មាន​ផ្លេក‌បន្ទោរ មាន​សូរ​សំឡេង មាន​ផ្គរ​លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ធ្លាក់​ព្រឹល​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​នោះ ទ្វារ​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះអង្គ​ក៏​លេច​មក​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​មាន​គេ​បើក​ព្រះ‌វិហារ​នៃ​ព្រះ​នៅ​ស្ថាន‌សួគ៌ ហើយ​ឃើញ​មាន​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ នៅ​ក្នុង​ព្រះ‌វិហារ​នោះ រួច​មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង ផ្គរ‌លាន់ កក្រើក​ដី នឹង​ព្រឹល​យ៉ាង​ធំៗ។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពេល​នោះ ទ្វារ​ម៉ាស្ជិទ​របស់​អុលឡោះ​នៅ​សូរ៉កា​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ក៏​លេច​មក​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 11:19
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ​ មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​ រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។​


បន្ទាប់​មក​ទេវតា​ទីប្រាំពីរ​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​សំឡេង​យ៉ាង​ខ្លាំង​នៅ​ស្ថានសួគ៌​បន្លឺ​ឡើង​ថា៖​ «នគរ​របស់​លោកិយ​នេះ​បាន​ត្រលប់​ជា​នគរ​របស់​ព្រះអម្ចាស់​នៃ​យើង​ និង​របស់​ព្រះគ្រិស្ដ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​នឹង​សោយរាជ្យ​រហូត​អស់កល្ប​ជានិច្ច»។​


មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​ស្រ្ដី​ម្នាក់​ស្លៀកពាក់​ដួង​អាទិត្យ​ ហើយ​មាន​លោកខែ​នៅ​ក្រោម​ជើង​ ក៏​មាន​ផ្កាយ​ដប់​ពីរ​ធ្វើ​ជា​មកុដ​នៅ​លើ​ក្បាល។​


បន្ទាប់​មក​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​ចេញ​ពី​ព្រះវិហារ​មក​ បន្លឺ​ទៅ​កាន់​ទេវតា​ទាំង​ប្រាំពីរ​ថា៖​ «ចូរ​ចេញ​ទៅ​ ហើយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ចេញ​ពី​ពាន​ទាំង​ប្រាំពីរ​នោះ​ទៅ​លើ​ផែនដី​ទៅ»។​


នោះ​ក៏​មាន​ផ្លេកបន្ទោរ​ មាន​សំឡេង​ មាន​ផ្គរលាន់​ និង​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង​ដែល​មិន​ធ្លាប់​កើត​មាន​ចាប់​តាំង​ពី​មនុស្ស​កើត​មក​នៅ​លើ​ផែនដី​ គឺ​ជា​ការ​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​ និង​ធំ​សម្បើម។​


ហើយ​មាន​គ្រាប់​ព្រឹល​ធំៗ​ ដែល​គ្រាប់​នីមួយៗ​មាន​ទម្ងន់​មួយ​ឋាឡាន់​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​ ដូច្នេះ​ មនុស្ស​ក៏​ជេរ​ប្រមាថ​ព្រះជាម្ចាស់​ ដោយ​ព្រោះ​គ្រោះកាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ​ ដ្បិត​គ្រោះកាច​នោះ​ខ្លាំង​ក្រៃលែង។​


ខ្ញុំ​ក៏​បាន​ឃើញ​មេឃ​បើក​ចំហ​ ហើយ​មើល៍​ មាន​សេះ​ស​មួយ​ ព្រះអង្គ​ដែល​គង់​លើ​វា​មាន​ព្រះនាម​ថា​ ស្មោះត្រង់​ ហើយ​ពិត​ត្រង់។​ ព្រះអង្គ​ជំនុំ​ជម្រះ​ និង​ច្បាំង​ដោយ​សុចរិត។​


ក្រោយ​ការ​ទាំង​អស់​នេះ​ខ្ញុំ​បាន​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថានសួគ៌​ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ដូច​ជា​សំឡេង​ត្រែ​នោះ​ ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា៖​ «ចូរ​ឡើង​មក​នេះ​ យើង​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ហេតុការណ៍​ ដែល​ត្រូវ​កើត​ឡើង​ក្រោយ​ការ​ទាំង​អស់​នេះ»។​


មាន​ផ្លេក​បន្ទោរ​ មាន​សំឡេង​ និង​ផ្គរ​លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​ ហើយ​មាន​ចង្កៀង​ប្រាំពីរ​កំពុង​ឆេះ​នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ គឺ​ជា​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់។​


ហេតុ​នេះ​ហើយ​បាន​ជា​ពួកគេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ ទាំង​បម្រើ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ពន្លាត​រោង​របស់​ព្រះអង្គ​លើ​ពួក​គេ។​


ទេវតា​នោះ​បាន​យក​ពាន​មក​ ហើយ​យក​ភ្លើង​ពី​កន្លែង​ថ្វាយ​តង្វាយ​មក​ដាក់​ពេញ​ពាន​នោះ​ រួច​ក៏​បោះ​ទៅ​លើ​ផែនដី​ នោះ​កើត​មាន​ផ្គរលាន់​ មាន​សំឡេង​ មាន​ផ្លេកបន្ទោរ​ និង​រញ្ជួយ​ផែនដី។​


ទេវតា​ទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​កើត​មាន​ព្រឹល​ និង​ភ្លើង​លាយ​ជាមួយ​ឈាម​ដែល​បាន​បោះ​ទៅ​លើ​ផែនដី​ ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី​ ដើម​ឈើ​ឆេះ​អស់​មួយ​ភាគ​បី​ ហើយ​ស្មៅ​ខៀវខ្ចី​ទាំងឡាយ​ក៏​ឆេះ​អស់​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម