ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្ដាយ កូន ឬស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញមួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។
វិវរណៈ 20:2 - Khmer Christian Bible ទេវតានោះក៏ចាប់នាគនោះ គឺជាពស់ពីបុរាណដែលជាមេអារក្សផង និងជាសាតាំងផង ហើយចងវាទុករយៈពេលមួយពាន់ឆ្នាំ ព្រះគម្ពីរខ្មែរសាកល ទូតនោះក៏ចាប់នាគ គឺពស់ពីបុរាណ ដែលជាមារ និងជាសាតាំង ហើយបានចងវាទុករយៈពេលមួយពាន់ឆ្នាំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានោះក៏ចាប់នាគ គឺពស់ពីចាស់បុរាណ ដែលជាអារក្ស និងជាសាតាំង ហើយចងទុកមួយពាន់ឆ្នាំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតានោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាមារ* និងជាសាតាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានោះក៏ចាប់នាគចងវាទុក១ពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណ ដែលជាអារក្សឈ្មោះថា សាតាំង អាល់គីតាប ម៉ាឡាអ៊ីកាត់នោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាអ៊ីព្លេស និងជាហ្សៃតន។ |
ឯអស់អ្នកដែលលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុក ម្ដាយ កូន ឬស្រែចម្ការដោយព្រោះឈ្មោះខ្ញុំ នោះនឹងទទួលបានវិញមួយជាមួយរយ ទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមរតកទៀតផង។
ពួកវាស្រែកឡើងថា៖ «ឱព្រះរាជបុត្រារបស់ព្រះជាម្ចាស់អើយ! តើយើង និងព្រះអង្គមានហេតុអ្វីនឹងគ្នា? តើព្រះអង្គមកទីនេះ ដើម្បីធ្វើទោសយើងមុនពេលកំណត់ឬ?»
អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ
និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ»
ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្ដេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ
ព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងកម្ទេចអារក្សសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។
ដូច្នេះ ដោយព្រោះកូនៗមានចំណែកនៅក្នុងសាច់ និងឈាម នោះព្រះអង្គក៏ទទួលចំណែកដូច្នោះដែរ ដើម្បីបំផ្លាញអារក្សសាតាំងជាអ្នកដែលមានអំណាចលើសេចក្ដីស្លាប់តាមរយៈការសោយទិវង្គតរបស់ព្រះអង្គ
ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នាដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។
ដ្បិតបើព្រះជាម្ចាស់មិនបានអត់ឱនឲ្យពួកទេវតាដែលបានធ្វើបាបទេ ប៉ុន្ដែបានទម្លាក់ពួកគេទៅក្នុងស្ថាននរក ហើយបានប្រគល់ឲ្យឃុំទុកនៅក្នុងសេចក្ដីងងឹត ដើម្បីជំនុំជម្រះ
រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ
នៅពេលនាគឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដីដូច្នេះ វាក៏បៀតបៀនស្រ្ដីដែលបានសម្រាលកូនប្រុសនោះ។
ពស់នោះបានព្រួសទឹកចេញពីមាត់របស់វាមកដូចជាទន្លេតាមពីក្រោយស្រ្ដីនោះ ដើម្បីធ្វើឲ្យនាងរសាត់ទៅតាមទឹកជំនន់។
ដូច្នេះនាគក៏ខឹងនឹងស្រ្ដីនោះជាខ្លាំង ហើយក៏ចេញទៅច្បាំងជាមួយនឹងកូនចៅឯទៀតៗរបស់នាងដែលកាន់តាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ និងមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ។
ហើយមានទីសំគាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគក្រហមមួយយ៉ាងធំ មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ
រីឯកន្ទុយរបស់វាបានទាញផ្កាយនៅលើមេឃមួយភាគបីគ្រវែងមកលើផែនដី។ នាគនោះបានឈរនៅពីមុខស្រ្ដីដែលហៀបនឹងសម្រាលកូននោះដើម្បីស៊ីកូនរបស់នាង ពេលនាងសម្រាលកូននោះមក។
នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
សត្វសាហាវដែលខ្ញុំឃើញនោះដូចជាខ្លារខិន ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។នាគក៏ប្រគល់អំណាច និងបល្ល័ង្ករបស់វា ព្រមទាំងសិទ្ធិអំណាចយ៉ាងធំដល់សត្វនោះ
ពួកគេថ្វាយបង្គំនាគ ព្រោះវាបានប្រគល់សិទ្ធិអំណាចរបស់វាដល់សត្វសាហាវនោះ ហើយពួកគេក៏ថ្វាយបង្គំសត្វសាហាវនោះដែរ ទាំងនិយាយថា៖ «តើមាននរណាដូចសត្វនេះ តើមាននរណាអាចច្បាំងនឹងសត្វនេះបាន?»
រីឯអារក្សសាតាំងដែលបោកបញ្ឆោតពួកគេ ត្រូវបានបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវនោះ និងអ្នកនាំព្រះបន្ទូលក្លែងក្លាយក៏នៅទីនោះដែរ ហើយពួកវានឹងត្រូវទទួលទារុណកម្មទាំងយប់ទាំងថ្ងៃអស់កល្បជានិច្ច។
ពួកវាមានទេវតានៃទីជម្រៅជាស្ដេចលើពួកវាដែលមានឈ្មោះជាភាសាហេព្រើរថា អាបាដូន និងមានឈ្មោះជាភាសាក្រេកថា អាប៉ូលីយ៉ូន។