១ ពេត្រុស 5:8 - Khmer Christian Bible8 ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នាដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន សូមមើលជំពូកអាល់គីតាប8 ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ សូមមើលជំពូក |
ហើយអ្នករាល់គ្នាមានឪពុកជាអារក្សសាតាំង អ្នករាល់គ្នាចូលចិត្តធ្វើតាមបំណងឪពុករបស់ខ្លួន ដ្បិតវាជាអ្នកសម្លាប់មនុស្សតាំងពីដើមមក ហើយមិនឈរនៅក្នុងសេចក្ដីពិតទេ ព្រោះវាគ្មានសេចក្ដីពិតក្នុងខ្លួនឡើយ។ ពេលវានិយាយកុហក វានិយាយចេញពីចិត្ដរបស់វា ដ្បិតវាជាមេកុហក ហើយជាឪពុកនៃសេចក្ដីកុហក
រួចខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃបន្លឺឡើងថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ អំណាច និងរាជ្យរបស់ព្រះជាម្ចាស់នៃយើង ព្រមទាំងសិទ្ធិអំណាចរបស់ព្រះគ្រិស្ដរបស់ព្រះអង្គបានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់បងប្អូនរបស់យើងត្រូវបានទម្លាក់ចុះមក គឺវានោះហើយដែលចោទប្រកាន់ពួកគេនៅចំពោះព្រះជាម្ចាស់របស់យើងទាំងយប់ទាំងថ្ងៃ។