Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:29 - Khmer Christian Bible

29 ឯ​អស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ឪពុក​ ម្ដាយ​ កូន​ ឬ​ស្រែ​ចម្ការ​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ នោះ​នឹង​ទទួល​បាន​វិញ​មួយ​ជា​មួយ​រយ​ ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ ជា​មរតក​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 អស់អ្នក​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ឪពុក ឬ​ម្ដាយ​ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​នាម​របស់ខ្ញុំ អ្នកនោះ​នឹង​ទទួលបាន​មួយជាមួយរយ ព្រមទាំង​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​នាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​មួយ​ជា​មួយ​រយ ព្រម​ទាំង​ទទួល​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ជា​មត៌ក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:29
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ ប៉ុន្ដែ​អ្នកណា​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​នឹង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​


ឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ល្អ​ គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល​ហើយ​ ក៏​យល់​ អ្នក​នោះ​បង្កើត​ផល​ គឺ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ ខ្លះ​ហុក​សិប​ ខ្លះ​ទៀត​សាម​សិប‍»‍។​


ប៉ុន្ដែ​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​លើ​ដី​ល្អ​ ហើយ​ឲ្យ​ផល​មួយ​ជា​មួយ​រយ​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​សាម​សិប។​


ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​របស់​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​


មើល៍​ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «លោកគ្រូ​ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជិវិត​អស់កល្ប​ជានិច្ច?»​


នៅ​ពេល​នោះ​ ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ស្ដាំ​ថា​ អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​ប្រទាន​ពរ​ ចូរ​មក​ទទួល​យក​នគរ​ដែល​បាន​រៀបចំ​សម្រាប់​អ្នក​រាល់គ្នា​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​ទុក​ជា​មរតក​ចុះ​


អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់កល្ប​ជានិច្ច​ ឯ​ពួក​អ្នក​សុចរិត​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច»។​


អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​


ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​


«បើ​អ្នកណា​មក​ឯ​ខ្ញុំ​ ដោយ​មិន​ស្អប់​ឪពុក​ម្ដាយ​ ប្រពន្ធ​កូន​ បងប្អូន​ប្រុស​ស្រី​ និង​សូម្បី​តែ​ជីវិត​របស់​ខ្លួន​ទេ​ អ្នក​នោះ​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ​


កាល​បាន​ទុក​ទូក​ចោល​នៅ​ច្រាំង​ និង​បាន​លះបង់​អ្វី​ទាំង​អស់​ហើយ​ ពួកគេ​ក៏​ដើរ​តាម​ព្រះអង្គ​ទៅ។​


អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ នៅ​ពេល​មនុស្ស​ស្អប់​អ្នក​រាល់គ្នា​ លែង​រាប់​អាន​អ្នក​រាល់គ្នា​ ជេរ​អ្នក​រាល់គ្នា និង​បង្ខូច​ឈ្មោះ​របស់​អ្នក​រាល់គ្នា​ឲ្យ​អាក្រក់​ដោយ​ព្រោះ​កូន​មនុស្ស​


បើ​អ្នក​រាល់គ្នា​ជា​របស់​លោកិយ​ នោះ​លោកិយ​នឹង​ស្រឡាញ់​អ្នក​រាល់គ្នា​ ប៉ុន្ដែ​ព្រោះតែ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ចេញពី​លោកិយ​ នោះ​អ្នក​រាល់គ្នា​មិនមែន​ជា​របស់​លោកិយ​ទៀតទេ​ ហេតុនេះ​ហើយ​បាន​ជា​លោកិយ​ស្អប់​អ្នក​រាល់គ្នា​


អស់​អ្នក​ដែល​ច្រូត​ នោះ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ហើយ​ ទាំង​ពួកអ្នក​ព្រោះ​ និង​ពួកអ្នក​ច្រូត​អាច​អរ​សប្បាយ​ជាមួយ​គ្នា។​


ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​ដឹង​ថា​ ដោយព្រោះ​ឈ្មោះ​ខ្ញុំ​ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​


ប៉ុន្ដែ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ​ ត្រចៀក​មិន​ដែល​ស្តាប់​ឮ​ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ដល់​ នោះ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​សម្រាប់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះអង្គ»​


ដូច្នេះ​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ យើង​ឈប់​ស្គាល់​អ្នកណា​ម្នាក់​តាម​បែប​សាច់ឈាម​ទៀត​ហើយ​ ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះគ្រិស្ដ​តាម​បែប​សាច់ឈាម​ក៏ដោយ​ ក៏​ឥឡូវ​នេះ​ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​បែប​នោះ​ទៀត​ទេ។​


ហើយ​លើស​ពី​នេះ​ទៀត​ ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំង​អស់​ជា​ការ​ខាតបង់​ ដោយ​ព្រោះ​ស្គាល់​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ការ​មាន​តម្លៃ​បំផុត។​ ខ្ញុំ​បាន​ខាត​បង់​ទាំង​អស់​ដោយ​ព្រោះ​តែ​ព្រះអង្គ​ ហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ជា​គ្មាន​តម្លៃ​ដើម្បី​ឲ្យ​ខ្ញុំ​ចំណេញ​បាន​ព្រះគ្រិស្ដ​


បើ​អ្នក​រាល់គ្នា​ត្រូវ​គេ​ដៀលត្មះ​ ដោយ​ព្រោះ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ព្រោះ​ព្រះវិញ្ញាណ​ប្រកប​ដោយ​សិរី​រុងរឿង​ ដែល​ជា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​លើ​អ្នក​រាល់គ្នា។​


ដ្បិត​គេ​បាន​ចេញ​ទៅ​ ដោយ​ព្រោះ​ព្រះ​នាម​របស់​ព្រះ​អង្គ​ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម