ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?»
វិវរណៈ 17:1 - Khmer Christian Bible បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរ ក៏និយាយមកកាន់ខ្ញុំថា៖ «ចូរមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលអង្គុយលើទឹកជាច្រើន ព្រះគម្ពីរខ្មែរសាកល ពេលនោះ ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការជំនុំជម្រះរបស់ស្ត្រីពេស្យាដ៏ធំ ដែលអង្គុយលើទឹកដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន អាល់គីតាប បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ |
ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?»
ហើយមើល៍ មានបុរសពីរនាក់កំពុងសន្ទនាជាមួយព្រះអង្គ គឺជាលោកម៉ូសេ និងលោកអេលីយ៉ា
នេះជាការបើកសំដែងរបស់ព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើតឡើងឆាប់ៗនេះ។ ព្រះយេស៊ូបានបង្ហាញ ដោយចាត់ទេវតារបស់ព្រះអង្គទៅឯលោកយ៉ូហាន ជាបាវបម្រើរបស់ព្រះអង្គ។
បន្ទាប់មក ខ្ញុំឃើញទីសំគាល់មួយទៀតដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរកាន់គ្រោះកាចប្រាំពីរដែលជាគ្រោះកាចចុងក្រោយ ដ្បិតសេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានសម្រេចដោយសារគ្រោះកាចទាំងនោះ។
ទីក្រុងដ៏ធំនោះបានបែកចេញជាបីផ្នែក ហើយទីក្រុងរបស់ជនជាតិទាំងឡាយក៏ដួលរលំ។ ព្រះជាម្ចាស់នឹកចាំពីក្រុងបាប៊ីឡូនជាក្រុងដ៏ធំ ដើម្បីឲ្យពែងស្រានៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គដល់ក្រុងនោះ។
ក្រោយពីហេតុការណ៍ទាំងនេះ ខ្ញុំបានឃើញទេវតាមួយរូបទៀតចុះពីលើមេឃមក ទាំងមានសិទ្ធិអំណាចជាខ្លាំង ហើយផែនដីក៏ភ្លឺដោយសារសិរីរុងរឿងរបស់ទេវតានោះ។
ដ្បិតការជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត ពីព្រោះព្រះអង្គបានជំនុំជម្រះស្រ្ដីពេស្យាដ៏ល្បីអសោចដែលបានបំផ្លាញផែនដីដោយសារអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ហើយព្រះអង្គក៏បានសងសឹកឲ្យឈាមរបស់ពួកបាវបម្រើរបស់ព្រះអង្គដែលបានស្លាប់ដោយសារដៃរបស់នាងដែរ»។
ទេវតាក៏និយាយមកខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលត្រូវបានហៅឲ្យមកចូលរួមពិធីជប់លៀងមង្គលការរបស់កូនចៀម» ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់»។
ទេវតាដែលនិយាយជាមួយខ្ញុំនោះមានកាន់ដំបងមាសមួយជារង្វាស់ សម្រាប់វាស់ក្រុង ទ្វារ និងកំផែងក្រុង។
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរដែលកាន់ពានទាំងប្រាំពីរពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមក ហើយនិយាយមកខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំដែលជាប្រពន្ធរបស់កូនចៀម»។
ក្រោយការទាំងអស់នេះខ្ញុំបានឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែនោះ ក៏មានបន្ទូលមកខ្ញុំថា៖ «ចូរឡើងមកនេះ យើងនឹងបង្ហាញអ្នកឲ្យឃើញហេតុការណ៍ ដែលត្រូវកើតឡើងក្រោយការទាំងអស់នេះ»។