វិវរណៈ 4:1 - Khmer Christian Bible1 ក្រោយការទាំងអស់នេះខ្ញុំបានឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែនោះ ក៏មានបន្ទូលមកខ្ញុំថា៖ «ចូរឡើងមកនេះ យើងនឹងបង្ហាញអ្នកឲ្យឃើញហេតុការណ៍ ដែលត្រូវកើតឡើងក្រោយការទាំងអស់នេះ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖“ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ក្រោយនោះមក ខ្ញុំមើលទៅឃើញមានទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮនោះ ដូចជាសូរត្រែ បន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកណេះ យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតឡើងនៅពេលខាងមុខ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅស្ថានបរមសុខ* ហើយសំឡេងដែលខ្ញុំបានឮកាលពីមុន ដូចស្នូរត្រែបន្លឺមកកាន់ខ្ញុំថា: «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ដែលត្រូវកើតមាន នៅពេលខាងមុខ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមានទ្វារ១ចំហ នៅស្ថានសួគ៌ ហើយសំឡេងដែលខ្ញុំបានឮ ដូចជាសូរត្រែជាមុនដំបូងនោះ ក៏មានបន្ទូលមកខ្ញុំថា ចូរឡើងមកឯណេះ អញនឹងបង្ហាញឲ្យឯងឃើញការ ដែលត្រូវមកខាងក្រោយទៀត សូមមើលជំពូកអាល់គីតាប1 បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅសូរ៉កា ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតមាន នៅពេលខាងមុខ»។ សូមមើលជំពូក |
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់