Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:15 - Khmer Christian Bible

15 ទេវតា​ដែល​និយាយ​ជាមួយ​ខ្ញុំ​នោះ​មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់​ សម្រាប់​វាស់​ក្រុង​ ទ្វារ​ និង​កំផែង​ក្រុង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ កាន់​ដើមត្រែង​មាស​មួយ​ជា​រង្វាស់ ដើម្បី​វាស់​ទីក្រុង ទ្វារក្រុង និង​កំពែងក្រុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់ សម្រាប់​វាស់​ទី​ក្រុង ទ្វារ​ក្រុង និង​កំផែង​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង នឹង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

សូមមើលជំពូក ចម្លង




វិវរណៈ 21:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​នោះ​មាន​កំផែង​ធំ​ ហើយ​ខ្ពស់​ មាន​ទ្វារ​ដប់​ពីរ​ ហើយ​នៅ​ទ្វារ​ទាំង​នោះ​មាន​ទេវតា​ដប់​ពីរ​រូប​ រួច​នៅ​លើ​ទ្វារ​ទាំង​នោះ​មាន​សរសេរ​ឈ្មោះ​ដែល​ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល។​


ក្រុង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា​ គឺ​បណ្ដោយ​ និង​ទទឹង​ស្មើ​គ្នា។​ ទេវតា​នោះ​បាន​វាស់​ក្រុង​ដោយ​ដំបង​នោះ​ឃើញ​មាន​មួយម៉ឺន​ពីរពាន់​ស្ដេឌៀ​ ហើយ​បណ្ដោយ​ ទទឹង​ និង​កំពស់​របស់​ក្រុង​នោះ​មាន​ប្រវែង​ស្មើ​គ្នា។​


ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ​ ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​មួយ​ ហើយ​ផ្លូវ​របស់​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។​


ហើយ​ទ្វារ​ក្រុង​នោះ​មិន​ដែល​បិទ​ឡើយ​នៅ​ពេល​ថ្ងៃ​ ដ្បិត​នៅ​ទី​នោះ​គ្មាន​យប់​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម