រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
វិវរណៈ 16:2 - Khmer Christian Bible ដូច្នេះ ទេវតាទីមួយក៏ចេញទៅ ហើយយកពានរបស់ខ្លួនចាក់ទៅលើផែនដី នោះក៏មានដំបៅយ៉ាងអាក្រក់ និងយ៉ាងឈឺចាប់ កើតលើមនុស្សដែលមានសញ្ញាសំគាល់របស់សត្វសាហាវនោះ និងពួកអ្នកដែលថ្វាយបង្គំរូបចម្លាក់របស់វា។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទូតសួគ៌ទីមួយក៏ចេញទៅ ហើយចាក់ពីពែងរបស់ខ្លួនទៅលើផែនដី នោះមានដំបៅដ៏អាក្រក់ និងឈឺចាប់ កើតមានលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងមនុស្សដែលថ្វាយបង្គំរូបសំណាករបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាទីមួយក៏ចេញទៅ យកពែងរបស់ខ្លួនចាក់ទៅលើផែនដី ស្រាប់តែមានដំបៅយ៉ាងអាក្រក់ និងឈឺចាប់ កើតលើមនុស្សដែលមានទីសម្គាល់របស់សត្វនោះ និងអ្នកដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយ ឈឺចុកចាប់យ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ នឹងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។ អាល់គីតាប ម៉ាឡាអ៊ីកាត់ទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែនដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយបង្គំរូបចម្លាក់របស់វា កើតដំបៅរលួយឈឺចុកចាប់យ៉ាងខ្លាំង។ |
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
វាប្រើសិទ្ធិអំណាចទាំងអស់របស់សត្វសាហាវទីមួយនៅពីមុខសត្វសាហាវទីមួយ ហើយវាធ្វើឲ្យផែនដី និងពួកអ្នកដែលរស់នៅលើផែនដីថ្វាយបង្គំសត្វសាហាវទីមួយដែលរបួសជិតស្លាប់របស់វាបានជាសះឡើងវិញនោះ។
ដូច្នេះអ្នកដែលអង្គុយនៅលើពពកក៏បោះកណ្ដៀវរបស់លោកទៅលើផែនដី នោះផែនដីក៏ត្រូវបានច្រូត។
បន្ទាប់មក មានទេវតាមួយរូបទៀតជាទេវតាទីបីបានមកតាមក្រោយ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះ និងរូបចម្លាក់របស់វា ហើយទទួលយកសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ខ្លួន
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក បន្លឺទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាក់សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ចេញពីពានទាំងប្រាំពីរនោះទៅលើផែនដីទៅ»។
ពួកគេក៏ជេរប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្ដពីការប្រព្រឹត្ដិរបស់ខ្លួនដែរ។
ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។