Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 16:3 - Khmer Christian Bible

3 ទេវតា​ទីពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​សមុទ្រ​ នោះ​សមុទ្រ​ក៏​ត្រលប់​ជា​ឈាម​ ដូច​ជា​ឈាម​របស់​មនុស្ស​ស្លាប់​ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ទូតសួគ៌​ទីពីរ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅក្នុង​សមុទ្រ នោះ​សមុទ្រ​ក៏​ក្លាយជា​ឈាម ដូចជា​ឈាម​មនុស្សស្លាប់ ហើយ​អស់ទាំង​សត្វមានជីវិត​ដែល​នៅក្នុង​សមុទ្រ ក៏​ស្លាប់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន ចាក់​ទៅ​ក្នុង​សមុទ្រ ស្រាប់​តែ​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ទេវតា​ទី​ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាក‌សព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទេវតា​ទី​២ ក៏​ចាក់​ពី​ចាន​ខ្លួន ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ត្រឡប់​ទៅ​ជា​ឈាម ដូច​ជា​ឈាម​ខ្មោច ហើយ​គ្រប់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ម៉ាឡា‌អ៊ីកាត់​ទី​ពីរ​យក​ពែង​របស់​ខ្លួន​ចាក់​លើ​សមុទ្រ ស្រាប់​តែ​សមុទ្រ​ក្លាយ​ទៅ​ជា​ឈាម ដូច​ឈាម​ហូរ​ចេញ​ពី​សាក‌សព ហើយ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់​ទៅ។

សូមមើលជំពូក ចម្លង




វិវរណៈ 16:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​


ហើយ​នៅ​ក្នុង​ដៃ​មាន​សៀវភៅ​តូច​មួយ​ដែល​បាន​បើក​ជា​ស្រេច។​ ទេវតា​នោះ​បាន​ដាក់​ជើង​ស្ដាំ​លើ​សមុទ្រ​ ហើយ​ជើង​ឆ្វេង​លើ​ដី​គោក​


អ្នក​ទាំង​នេះ​មាន​អំណាច​នឹង​បិទ​មេឃ​មិន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​ថ្លែង​ព្រះបន្ទូល​ ហើយ​ក៏​មាន​អំណាច​លើ​ទឹក​ដើម្បី​ធ្វើ​ឲ្យ​ទឹក​ត្រលប់​ទៅ​ជា​ឈាម​ ព្រមទាំង​វាយ​ប្រហារ​ផែនដី​ដោយ​គ្រោះកាច​គ្រប់​យ៉ាង​ជា​ញឹកញាប់​តាម​តែ​ពួកគេ​ចង់។​


នោះ​ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ចេញ​ពី​សមុទ្រ​មក​ វា​មាន​ស្នែង​ដប់​ និង​ក្បាល​ប្រាំពីរ​ នៅ​លើ​ស្នែង​របស់​វា​មាន​មកុដ​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម