Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 14:16 - Khmer Christian Bible

16 ដូច្នេះ​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​ក៏​បោះ​កណ្ដៀវ​របស់​លោក​ទៅ​លើ​ផែនដី​ នោះ​ផែនដី​ក៏​ត្រូវ​បាន​ច្រូត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ អ្នក​ដែល​អង្គុយ​លើ​ពពក​បាន​បោះ​កណ្ដៀវ​របស់​លោក​ទៅលើ​ផែនដី នោះ​ផែនដី​ក៏​ត្រូវបាន​ច្រូតកាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក ក៏​លូក​កណ្តៀវ​ទៅ​លើ​ផែនដី ហើយ​ផែនដី​ក៏​បាន​ច្រូត​រួច​រាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​នោះ លោក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​ពពក ទ្រង់​លូក​កណ្តៀវ​ទៅ​ឯ​ផែនដី ដូច្នេះ ផែនដី​ក៏​បាន​ច្រូត​រួច​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​នោះ អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​បោះ​កណ្ដៀវ​មក​ផែនដី ផែនដី​ក៏​ច្រូត​ស្រេច​រួច​រាល់។

សូមមើលជំពូក ចម្លង




វិវរណៈ 14:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


ពេល​នោះ​ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ​ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​អង្គុយ​លើ​ពពក​នោះ​ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ និង​កាន់​កណ្ដៀវ​ដ៏​មុត​នៅ​នឹង​ដៃ​របស់​លោក។​


មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​មក​ ទាំង​ស្រែក​ឡើង​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​កាន់​អ្នក​ដែល​អង្គុយ​នៅ​លើ​ពពក​នោះ​ថា៖​ «សូម​ប្រើ​កណ្ដៀវ​របស់​លោក​ទៅ​ច្រូត​ចុះ​ ដ្បិត​ដល់​ពេល​ច្រូត​ហើយ​ ពី​ព្រោះ​ចម្រូត​នៅ​ផែនដី​ទុំ​ហើយ។​»


មាន​ទេវតា​មួយ​រូប​ទៀត​ចេញ​ពី​ព្រះវិហារ​ដែល​នៅ​ស្ថានសួគ៌​ ទេវតា​នោះ​ក៏​មាន​កណ្ដៀវ​មួយ​ដ៏​មុត​ដែរ​


ដូច្នេះ​ទេវតា​នោះ​ក៏​បោះ​កណ្ដៀវ​របស់​គាត់​ទៅ​លើ​ផែនដី​ ហើយ​ប្រមូល​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​ រួច​បោះ​ចូល​ទៅ​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​ដ៏​ធំ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម