វិវរណៈ 16:11 - Khmer Christian Bible11 ពួកគេក៏ជេរប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយព្រោះតែការឈឺចាប់ និងដោយព្រោះតែដំបៅរបស់ពួកគេ ហើយក៏មិនបានប្រែចិត្ដពីការប្រព្រឹត្ដិរបស់ខ្លួនដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ពួកគេជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយសារតែការឈឺចាប់របស់ខ្លួន និងដោយសារតែដំបៅរបស់ពួកគេ ហើយមិនកែប្រែចិត្តពីអំពើរបស់ខ្លួនឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ក៏ជេរប្រមាថព្រះនៃស្ថានសួគ៌ ដោយព្រោះការឈឺចាប់ និងដំបៅរបស់គេ តែគេមិនបានប្រែចិត្ត លះបង់អំពើដែលគេប្រព្រឹត្តឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក នឹងដំបៅរបស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។ សូមមើលជំពូកអាល់គីតាប11 គេនាំគ្នាជេរប្រមាថអុលឡោះជាម្ចាស់នៃសូរ៉កា ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្ដគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្ដនោះឡើយ។ សូមមើលជំពូក |