ប៉ុន្ដែគាត់មិនបានរួមដំណេកនឹងនាងទេ រហូតដល់នាងប្រសូតបានបុត្រាមួយអង្គ។ គាត់បានថ្វាយព្រះនាមព្រះអង្គថា៖ «យេស៊ូ»។
វិវរណៈ 12:5 - Khmer Christian Bible នាងសម្រាលបានកូនប្រុសមួយ ដែលនឹងគ្រប់គ្រងជនជាតិទាំងអស់ដោយដំបងដែក ប៉ុន្ដែកូនរបស់នាងត្រូវបានលើកឡើងទៅដល់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ស្ត្រីនោះសម្រាលបានកូនប្រុសមួយ ដែលត្រូវគ្រប់គ្រងប្រជាជាតិទាំងអស់ដោយដំបងដែក ហើយកូនរបស់នាងនោះក៏ត្រូវបានឆក់យកទៅដល់ព្រះ និងដល់បល្ល័ង្ករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងសម្រាលបានកូនប្រុស ដែលត្រូវគ្រប់គ្រងលើ អស់ទាំងជាតិសាសន៍ ដោយដំបងដែក តែព្រះបានឆក់យកកូនរបស់នាងទៅដល់បល្ល័ង្ករបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងសម្រាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ អាល់គីតាប នាងសំរាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្ដែ អុលឡោះបានឆក់យកបុត្រនោះឡើងទៅជាមួយទ្រង់ គឺនៅជិតបល្ល័ង្ករបស់ទ្រង់។ |
ប៉ុន្ដែគាត់មិនបានរួមដំណេកនឹងនាងទេ រហូតដល់នាងប្រសូតបានបុត្រាមួយអង្គ។ គាត់បានថ្វាយព្រះនាមព្រះអង្គថា៖ «យេស៊ូ»។
ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុនត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប)
ត្រូវបានឆក់យកទៅស្ថានសួគ៌ ហើយបានឮពាក្យដែលមិនអាចបរិយាយបាន ក៏មិនអនុញ្ញាតឲ្យមនុស្សនិយាយឡើយ។
នោះអ្នកទាំងពីរបានឮសំឡេងមួយយ៉ាងខ្លាំងពីលើមេឃមកកាន់ពួកគេថា ចូរឡើងមកនេះ។ នោះពួកគេក៏ឡើងទៅលើមេឃ ក្នុងពពក ហើយសត្រូវរបស់ពួកគេក៏ឃើញដែរ។
នៅពេលនាគឃើញថា វាត្រូវបានទម្លាក់ចុះមកផែនដីដូច្នេះ វាក៏បៀតបៀនស្រ្ដីដែលបានសម្រាលកូនប្រុសនោះ។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គមកដើម្បីឲ្យព្រះអង្គប្រហារជនជាតិទាំងឡាយដោយសារដាវនោះ ហើយព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រះអង្គក៏ជាន់ក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនៃសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។