Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 12:2 - Khmer Christian Bible

2 នាង​មាន​ផ្ទៃពោះ​ ហើយ​ស្រែក​ឡើង​ ដោយ​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នាង​មានផ្ទៃពោះ ក៏​ស្រែកឡើង​ដោយ​ឈឺពោះឆ្លងទន្លេ ហើយ​សម្រាល​កូន​ទាំង​ឈឺចាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នាង​មាន​គភ៌ ហើយ​កំពុង​ស្រែក​ទាំង​ឈឺ​ចាប់ ដោយ​ហៀប​នឹង​សម្រាល​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សម្រាល​បុត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នាង​មាន​គភ៌ ក៏​ស្រែក​ដោយ​រៀប​នឹង​សំរាល​ចេញ ទាំង​ឈឺ‌ចាប់​នឹង​បង្កើត​កូន​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្ដ្រី​នោះ​មាន​ផ្ទៃ​ពោះ​ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សំរាល​បុត្រ។

សូមមើលជំពូក ចម្លង




វិវរណៈ 12:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​


ដ្បិត​ពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​ ព្រោះ​​ពេល​កំណត់​របស់​នាង​មក​ដល់​ ប៉ុន្ដែ​ពេល​សម្រាល​កូន​ហើយ​ នាង​ក៏​លែង​នឹក​ចាំ​ពី​សេចក្ដី​វេទនា​ទាំងនោះ​ទៀត​ហើយ​ ព្រោះ​មាន​អំណរ​ដែល​មនុស្ស​ម្នាក់​បាន​កើត​មក​ក្នុង​ពិភពលោក​នេះ។​


កូន​រាល់​គ្នា​អើយ!​ ដើម្បី​អ្នក​រាល់គ្នា ខ្ញុំ​ឈឺចាប់​ម្តង​ទៀត​ដូច​គេ​សម្រាល​កូន​ ទម្រាំ​ព្រះគ្រិស្ដ​មាន​រូបរាង​នៅ​ក្នុង​អ្នក​រាល់គ្នា។​


ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ ឱ​ស្រ្តី​អារ​ដែល​មិន​បង្កើត​កូន​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ឱ​ស្ដ្រី​ដែល​មិន​ស្គាល់​ការ​ឈឺ​ចាប់​នៅពេល​សម្រាល​កូន​អើយ!​ ចូរ​បន្លឺ​សំឡេង​ ហើយ​ស្រែក​ចុះ​ ព្រោះ​កូន​របស់​ស្ត្រី​ឯកោ​មាន​ច្រើន​ជាង​កូន​របស់​ស្ត្រី​ដែល​មាន​ប្តី​ទៅ​ទៀត។​


រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម